ព័ត៌មានជាតិ
ត្រីមាសទី១ឆ្នាំនេះ ការនាំចូលប្រេងឥន្ទនៈមកកម្ពុជាធ្លាក់ចុះគួរឲ្យកត់សម្គាល់
ការនាំចូលប្រេងឥន្ធនៈមកកាន់កម្ពុជា នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំនេះតាមកំពង់ផែធំៗចំនួន២របស់កម្ពុជាមានប្រមាណជិត៧០ម៉ឺនតោនមានការថយចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ការនាំចូលប្រេងឥន្ធនៈតាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងត្រីមាសទី១ឆ្នាំនេះមានប្រមាណជាង៤៧ម៉ឺនតោនប៉ុណ្ណោះធ្លាក់ចុះជិត១៥% ខណៈកាលពីត្រីមាសទី១ឆ្នាំ២០២០ នាំចូលរហូតដល់ទៅជាង៥៦ម៉ឺនតោន។

ចំណែកការនាំចូលប្រេងឥន្ទនៈតាមកំពង់ផែភ្នំពេញវិញ មានចំនួនប្រមាណ២០ម៉ឺន ៣ពាន់តោន(២០៣,២០៦) ធ្លាក់ចុះ៩% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានចំនួនជាង២២ម៉ឺនតោន។
បើតាមទិន្នន័យបានបញ្ជាក់ថាការធ្លាក់ចុះនៃការនាំចូលប្រេងឥន្ធនៈនេះ គឺដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តការណ៍ការសហគមន៍២០កុម្ភៈ បានធ្វើឲ្យអាជីវកម្មមួយចំនួនបានផ្អាកបណ្តោះអាសន្ន ការធ្លាក់ចុះនៃសង្វាក់ផលិតកម្មរបស់រោងកចក្រសហគ្រាស ការធ្លាក់ចុះការដឹកជញ្ជូន និងការកាត់បន្ថយការធ្វើដំណើររបស់ពលរដ្ឋជាដើម។
គួរបញ្ជាក់ថា តម្លៃប្រេងឥន្ទនៈដែលដាក់លក់នៅកម្ពុជា ក្នុងខែមេសា និងឧសភានេះ បានរក្សាតម្លៃលក់ក្នុងរង្វង់ ៣៧០០ ទៅ៣៧៥០រៀល សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ៣២៥០រៀល ទៅ៣៣០០រៀល ក្នុងមួយលីត្រ៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល