កូវីដ-១៩
ធ្វើតេស្តលើកទី១ លើអ្នកពាក់ព័ន្ធជិត៣០នាក់ ជាមួយអ្នកស្លាប់៣នាក់ នៅខេត្តកំពង់ស្ពឺអវិជ្ជមានទាំងអស់
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅរសៀលថ្ងៃទី៩ ខែឧសភានេះថាក្រុមការងារបានធ្វើតេស្តលើកទី១ ទៅលើក្រុមគ្រួសារសរុបចំនួន២៨នាក់ ដែលមានការប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកស្លាប់ចំនួន៣នាក់ចុក្រោយ លទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់ហើយរង់ចាំធ្វើតេស្តជាលើកទី២ ជាបន្តទៀត។

លោកវេជ្ជបណ្ឌិតបានបន្តថា អ្នកស្លាប់ចំនួន៣នាក់ នោះរួមមានអ្នកទី១មានឈ្មោះ ជា ចំរុង ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅផ្ទះលេខ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យនៅស្រុកកំណើត ដែលស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយមានអ្នកប៉ះពាល់ចំនួន១៣នាក់។
អ្នកស្លាប់ទី២មានឈ្មោះ ម៉ក់ នាង ភេទប្រុសមានអាយុ៤០ឆ្នាំរស់នៅរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ បានស្លាប់នៅផ្ទះដែរដោយមានអ្នកពាក់ព័ន្ធចំនួន២នាក់និងទី៣ឈ្មោះ សុត ម៉ៃ អាយុ៣០ឆ្នាំ ជាកម្មការនី រោងចក្រ មានទីលំនៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្លាប់ដោយជំងឺកូវីដ-១៩ ។

ស្ត្រីមានផ្ទៃពោះ៧ខែ ម្នាក់នេះបានស្លាប់ក្រោយពីក្រុមគ្រួសារបានបញ្ជួនទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានរយៈពេល៣០នាទីដោយមានអ្នកប៉ះពាល់ចំនួន១៣នាក់ដែលជាប្តីឪពុកម្តាយនិងសាច់ញ្ញាតនៅក្នុងដីរបងតែមួយ។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថាអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលទាំង២៨នាក់នោះត្រូវបានក្រុមការងារបញ្ជួនទៅធ្វើចត្តាឡីស័កមិនអនុញ្ញាតនៅផ្ទះបានទេដើម្បីរង់ចាំធ្វើតេស្តជាលើកទី២ជាបន្តទៀត ។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន បានឲ្យដឹងទៀតថាគិតត្រឹមថ្ងៃព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១ខេត្តកំពង់ស្ពឺមានអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន៦នាក់ក្នុងចំណោមអ្នកជំងឺសរុបចំនួន១១៥នាក់ជាសះស្បើយចំនួន៦នាក់និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១០៦នាក់៕
សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


