Connect with us

កូវីដ-១៩

ទើប​ទទួលបាន ៥០ ម៉ឺន​ដូស​ព្រឹកនេះ ប៉ុន្មានថ្ងៃ​ទៀត កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង ១,៥ លាន​ដូស​ថែម​ទៀត​

បានផុស

នៅ

ក្រោយ​ទទួលបាន​វ៉ាក់សាំងស៊ីណូវ៉ាក់​ចំនួន​ ៥០ ម៉ឺន​ដូស​ នៅ​ព្រឹកនេះ ប្រទេស​កម្ពុជាក៏នឹង​ទទួល​បាន​វ៉ាក់សាំងស៊ីណូវ៉ាក់​ចំនួន​​ ១,៥ លាន​ដូស​បន្ថែម​ទៀត​នៅ​ប៉ុន្មានថ្ងៃ​ខាង​មុខ​​ ដែល​ជា​ការ​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ថ្លែងនៅព្រឹកនេះ​ក្រោយ​កម្ពុជា​ទទួល​​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ៥០ ម៉ឺនដូសថា​ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន១,៥លានដូស នឹង​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​បន្ត​បន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ក្នុង​នោះ​ ៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១៦ ខែឧសភា និង១លានដូសទៀត នឹងមកដល់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

លោកជំទាវ​បាន​បញ្ជាក់ថា ប្រមុខ​រដ្ឋាភិបាល​សម្តេ​ចតេជោហ៊ុន សែន​ បាន​ដាក់​បទ​បញ្ជា​ឲ្យ​ទិញ​ ៥ លាន​ដូស​ថែម​ទៀត លើ​ផែនការ​​ឲ្យ​បាន ២៦ លាន​ដូស សម្រាប់​ចាក់​ពលរដ្ឋឲ្យ​បាន​ ១៣ លាន​នាក់។

ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤.៥លានដូស​រួមមាន៖

-ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស
-វ៉ាក់សាំងស៊ីណូវ៉ាក់ទិញពីចិន ២.៥លានដូស
-វ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម