ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី តួកមេនីស្ថាន បង្ហាញរូបសំណាកឆ្កែសំណព្វ ស្រោបមាស២៤ការ៉ាត់ (មានវីដេអូ)
ប្រធានាធិបតីប្រទេសតួកមេនីស្ថានបានសម្តែងការគោរពចំពោះពូជឆ្កែសំណព្វរបស់គាត់និងបានបង្ហាញរូបសំណាកមាសដ៏ធំមួយ។
លោក Gurbanguly Berdymukhamedov បានបង្ហាញរូបចម្លាក់ឆ្កែ Alabi ដ៏ចម្លែកមួយកាលពីថ្ងៃពុធអំឡុងពិធីមួយ។

លោក Berdymukhamedov បានបង្ហាញក្តីស្រឡាញ់របស់គាត់ចំពោះពូជឆ្កែនេះហើយជារឿយៗគាត់តែងតែតែងកំណាព្យនិងសរសេរសៀវភៅអំពីសត្វឆ្កែប្រភេទនេះ។
គាត់ធ្លាប់បានពិពណ៌នាថាវាជា “និមិត្តរូបនៃសមិទ្ធិផលនិងជ័យជម្នះ”។

មេដឹកនាំដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០០៧រូបនេះថែមទាំងបានផ្តល់អំណោយកូនឆ្កែ Alabi ដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៀតផង។
យោងតាមរដ្ឋាភិបាលតួកមេនីស្ថានបានឲ្យដឹងថា រូបចម្លាក់មាសដ៏ធំនេះមានកម្ពស់៦ម៉ែត្រនិងស្រោបដោយមាសសុទ្ធ២៤ការ៉ាត់។

វាត្រូវបានគេសាងសង់នៅក្នុងតំបន់ថ្មីមួយនៃទីក្រុង Ashgabat ក្នុងរដ្ឋធានី។
តំបន់នេះត្រូវបានបង្កើតឡើងសម្រាប់ធ្វើជាទីតាំងរបស់មន្រ្តីរដ្ឋការនិងមានសាលារៀន សួន ហាង រោងកុន កន្លែងរៀបអាពាហ៍ពិពាហ៍និងកន្លែងលេងកីឡាក៏ដូចជាអគារផ្ទះល្វែងផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយរដ្ឋាភិបាលក្នុងតំបន់បានឲ្យដឹងថា ប្រទេសនេះចាត់ទុករូបសំណាកនេះថាជាការបង្ហាញអំពីការគោរពនិងកិត្តិយសចំពោះភាពក្លាហាននិងដួងចិត្តដ៏ស្មោះត្រង់របស់សត្វដ៏អស្ចារ្យទាំងនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


