Connect with us

កូវីដ-១៩

​អីយ៉ា!​ ពល​រដ្ឋ​ Ohio​ នឹង​​ឈ្នះ​រង្វាន់​១លាន​ដុល្លារ ៥​រង្វាន់​​ គ្រាន់​តែ​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​

បានផុស

នៅ

ពលរដ្ឋនៅ​រដ្ឋ Ohio សហរដ្ឋ​អាមេរិក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ទឹក​​​​​ប្រាក់​១​លាន​ដុល្លារ​អាមេរិក​​ដែល​មាន​ចំនួន​៥​រង្វាន់​សម្រាប់​អ្នក​ដែល​បាន​ទៅ​​ចាក់​វ៉ាក់សាំងការពារ​កូវីដ-១៩ និង​មាន​ឈ្មោះ​ផ្សង​សំណាង។

ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​​ដោយ​រដ្ឋ​ Ohio ដែល​បាន​ក្លាយ​ជា​វិធី​ទាក់​ទាញ​មនុស្ស​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។

លោក Mike DeWine
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Mike DeWine អភិបាល​រដ្ឋ​បាន​​ឲ្យ​ដឹង​ថា សម្រាប់​គម្រោង​ផ្សង​សំណាង​​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដែល​រដ្ឋ​នឹង​ធ្វើ​ការ​ចាប់​រង្វាន់​រាល់​មួយ​សប្តាហ៍​ម្តង​សម្រាប់​មនុស្ស​ធំ​ពេញ​វ័យ​ដែល​បាន​ទៅ​ចាក់​វ៉ាក់​សាំង​ការពារ​កូវីដ-១៩​យ៉ាង​ហោច​ណាស់​១​ដូស។ ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​នឹង​ធ្វើ​ឡើយ​រយៈ​ពេល​៥​ដង ដែល​ក្នុង​មួយ​ដង ចាប់​មួយ​រង្វាន់។

លោក​មាន​ប្រសាសន៍​ថា ៖«​ខ្ញុំ​ដឹង​ថា អ្នក​ខ្លះ​អាច​និយាយ​​ថា យើង​​ឆ្កួត! គំនិត​​ចាប់​ឆ្នោត​ផ្សងសំណាង​មាន​​លុយ​ដល់​ទៅ​​លាន​ដុល្លារ​គឺ​ជា​ការ​ខ្ជះខ្ជាយ​ប្រាក់​ជា​ច្រើន។ ប៉ុន្តែ​មែន​ទែន​ទៅ  ការ​ខ្ជះ​ខ្ជាយ​ពិត​ប្រាកដ​នៅ​ចំណុច​នេះ​គឺកូវីដ-១៩ នៅ​ពេល​ដែល​វ៉ាក់សាំង​មាន​សម្រាប់​ចាក់​​អ្នក​ដែល​​ត្រូវ​ការ ​នោះ​​​ការ​បាត់​បង់​អាយុ​ជីវិត​ដោយ​សារ​កូវីដ»។

រដ្ឋ Ohio នឹង​ធ្វើ​ការ​ចាប់​​​ឈ្មោះ​​ពី​ទិន្នន័យ​​បញ្ជី​​​ឈ្មោះ​បោះ​ឆ្នោត​​ដែល​មាន​ស្រាប់​របស់​​​រដ្ឋ។ ប្រជា​ជន​ក៏​អាច​ចុះ​ឈ្មោះ​តាម​អនឡាញ​​សម្រាប់​ចាក់​វ៉ាក់សាំង​ដែរ។

អ្នក​ដែលមាន​សិទ្ធិ​​​ឈ្នះ​រង្វាន់​ត្រូវ​តែ​ជា​ប្រជា​ជន​នៅ​រដ្ឋ Ohio អាយុ​១៨​ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ចាប់​ឆ្នោត និង​បាន​ចាក់​វ៉ាក់សាំង​មុន​ពេល​ចាប់​ឆ្នោត។ ​​ប្រាក់​ដែល​ផ្តល់​ជា​រង្វាន់​យក​ពី​មូលនិធិ​សង្គ្រោះ​កូវីដ-១៩របស់​រដ្ឋ​ដែល​មាន​ស្រាប់​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ ABC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម