ព័ត៌មានជាតិ
លោក វង សូត សំណូមពរឲ្យគ្រួសារ អេស.អូ.អេស បន្តប្រឹងប្រែងក្រេបយកចំណេះដឹងជំនាញក្នុងនាមជាទំពាំងស្នងឬស្សី
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការសំណូមពរឲ្យគ្រួសារអេស.អូ.អេស បន្តប្រឹងប្រែងក្រេបយកចំណេះដឹងជំនាញក្នុងនាមជាទំពាំងស្នងឬស្សី មិនអាចខ្វះបាន។
លោក វង សូត ថ្លែងបែបនេះខណៈពេលរូបលោកនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងអភិបាលខេត្តព្រៃវែង អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារ អេស អូ អេស ភូមិកុមារ នៅទីរួមខេត្តព្រៃវែងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ដោយនាំអំណោយចែកជូនក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩ដោយកុំភ្លេចអនុវត្តតាមអនុសាសន៍ដ៏មុឹងម៉ាត់របស់សម្តេចតេជោ គឺ៣កុំ ៣ការពារ។

លោករដ្ឋមន្ត្រី វង សូតបានថ្លែងថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងតែយកចិត្តទុកដាក់ពលរដ្ឋទូទាំងប្រទេសជាធំ ពិសេសបងប្អូនពលរដ្ឋដែលងាយរងគ្រោះជួបផលប៉ៈពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩ នេះតែម្ដង សម្តេចមិនទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោ ឬស្លាប់ដោយដាច់បាយឡើយ។
លោករដ្ឋមន្ត្រីបន្តថា ជាមួយគ្នាដែរ ចំពោះជនពិកា កុមារកំព្រាជាដើម សម្តេចតេជោតែងតែផ្ដល់អាទិភាពគ្រប់យ៉ាងដោយក្នុងនោះជនពិការភាពបានបំពេញការងាររដ្ឋភាគច្រើន ដូចជាការផ្តល់សិទ្ធជូនជនពិការបានយ៉ាងពេញលេញ គឺគ្មានអ្នកណាម្នាក់ ហាមឃាត់ជនពិការមិនឲ្យចូលរួមកម្មវិធីផ្សេងៗក្នុងសង្គម ក្នុងនោះ។

លោករដ្ឋមន្ត្រី វង សូត បានសំណូមពរឲ្យក្មួយៗកុមារ សិស្សានុសិស្សក្នុងគ្រួសារ អេស អូ អេសទាំងអស់ពិសេស មានពិការភាព បន្តប្រឹងប្រែងក្រេបយកចំណេះដឹងជំនាញក្នុងនាមជាទំពាំងស្នងឬស្សីមិនអាចខ្វះបាន។ ជាមួយនេះក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក៏បានជ្រើសរើសជនពិការចូលបម្រើការងារយ៉ាងច្រើន គឺជិតគ្រប់ចំនួន២% ដែលរាជរដ្ឋាភិបាលបានកំណត់ ការផ្តល់គោល នយោបាយតាមសហគមន៍ ចំពោះបងប្អូនក្រីក្រ បច្ចុប្បន្នបានដំណើរការចំនួន៥ខេត្តរួចមក ។ ក្រៅពីនេះរាជរដ្ឋាភិបាលបានផ្តល់ការស្តារលទ្ធភាពពលកម្មកាយសម្បទាជាច្រើន ដូចជាការបណ្តុះបណ្តាលលើវិស័យអប់រំ ការបង្កើតជំនាញ ជូនក្មួយៗជនពិការ ការបង្កើតឲ្យមានជម្រៀលសម្រាប់ការធ្វើដំណើររបស់ជនពិការជាដើម។

លោក វង សូត បានបន្តទៀតថា ជុំវិញនឹងការអនុវត្តគោលនយោបាយសម្រាប់ជនពិការ នៅក្នុងពេលជាច្រើនឆ្នាំកន្លងមកនេះ ជនពិការកម្ពុជាមានការប្រែប្រួលរីកចម្រើនជាច្រើន ពោលគឺបានកើតចេញពីការយកចិត្ត ទុកដាក់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងគោលដៅប្រែក្លាយជនពិការកម្ពុជា ទាំងផ្នែកចំណេះដឹង ។ ពិសេសការផ្តល់ការងារសម្រាប់ជនពិការ ការផ្តល់អំណោយផ្សេងៗជូនដល់ជនពិការ ព្រមទាំងចេញ អនុក្រិត្យផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដើម្បីឲ្យជនពិការរបស់យើងខិតខំប្រឹងប្រែងតស៊ូ ដូចមនុស្សមិនពិការ ហើយក្នុង បច្ចុប្បន្ននេះ ជនពិការកំពុងក្លាយជា Idol សម្រាប់ប្រជាជនទូទៅពិសេសបញ្ចៀសការរើសអើង ៕
អត្ថបទ ៖ វិមាន

-
សន្តិសុខសង្គម២៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


