កូវីដ-១៩
ភ្នំពេញនៅសល់តែតំបន់លឿង និងលឿងទុំមានក្នុង៥ខណ្ឌ
រាជធានីភ្នំពេញលែងមានតំបន់ក្រហមទៀតហើយ គឺនៅសល់តែតំបន់លឿង ដោយក្នុងនោះខណ្ឌចំនួន៥នៅសល់តែតំបន់លឿងទុំ មានដូចជា ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌមានជ័យ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងកាលពីល្ងាចម្សិលមិញដែរថា ការចំណាយរបស់រដ្ឋបាលរាជធានី និងក្រុមការងារពាក់ព័ន្ធ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានប្រឹងប្រែងជំរុញប្រជាពលរដ្ឋស្នាក់នៅបន្ទប់ជួលនៅតំបន់ក្រហមយកសំណាកឱ្យអស់ ទើបអាចសម្អាតទីតាំងនេះបានជាស្ថាពរ។
លោកលើកឡើងបន្តថា រដ្ឋបាលបានសង្កេតឃើញថា ប្រជាពលរដ្ឋដែលបច្ចុប្បន្នកំពុងមានវត្តមាននៅតំបន់ក្រហម ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានយកសំណាកលើកទី២ សឹងតែគ្រប់ៗគ្នាហើយ ហើយអ្នកដែលផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ដែរ។ ដូចច្នេះតំបន់ក្រហមរបស់ខណ្ឌមានជ័យនឹងឈានទៅរកការប្រែពណ៌នៅពេលឆាប់ៗនេះ។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១៩ ខែឧសភា នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា០២តំបន់ គឺ ”តំបន់លឿងទុំ” និង “តំបន់លឿង” ដោយ ”តំបន់លឿងទុំ” សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និង “តំបន់លឿង” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១៕
អត្ថបទ៖ ច័ន្ទវីរៈ






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


