ព័ត៌មានជាតិ
លោកស្រី ប៉ុក ណាឌី៖ រាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោ ឬស្លាប់ដោយដាច់ពោះឡើយ
លោកស្រី ប៉ុក ណាឌី អភិបាលរងនៃអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខពលរដ្ឋនៅទូទាំងប្រទេសជាធំប្ដេជ្ញាថា មិនទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោឬស្លាប់ដោយដាច់ពោះឡើយទោះនៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក៍ដោយ។

លោកស្រី ប៉ុក ណាឌី អភិបាលរងថ្លែងបែបនេះក្នុងកិច្ចប្រជុំបច្ចុប្បន្នភាពការធ្វើចំំណាកស្រុកប្រ កបដោយសុវត្ថិភាពនាល្ងាចម្សិលមុិញក្នុងស្ថានភាពកូវីដ-១៩ តាមប្រព័ន្ធវីដេអូ zoom ដោយមានការចូលរួមពីតំណាងក្រសួងសន្តិសុខមនុស្ស អាជ្ញាធរក្រុង មន្ទីរពាក់ព័ន្ធសមត្ថកិច្ច និងដៃគូររបស់ 3PC សរុបប្រមាណ ៦៥នាក់ផងដែរ ។

លោកស្រីអភិបាលរងបានថ្លែងថា ជាការពិតណាស់ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះឲ្យកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ ខណៈមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោកដោយមានអ្នកឆ្លងរាប់រយលាននាក់និងស្លាប់ជាងមួយលាននាក់ទៅហើយនោះ។ ចំណែកសំណង់អាគារនេះគឺជាមណ្ឌលសុខភាពដែលកសាងឡើងដើម្បីបំរើសេវាសុខភាពជូនពលរដ្ឋនិងកាសម្រាកព្យាបាល ជម្ងឺផ្សេងៗ។

ជាមួយគ្នានេះលោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងផងដែរថា ជាការចូលរួមមតិបន្ថែមដោយសំណូមពរដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ចំពោះពលរដ្ឋដែលទីទាល់ក្រ ជនងាយរងគ្រោះដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាលក៍ដូចជំនួយសប្បុរសធម៏ជូនដល់ពួកគាត់ភ្លាមៗពីព្រោះរាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយហើយបន្តសហការជាមួយក្រុមគ្រូពេទ្យនៅមណ្ឌលដែលធ្វើចត្តាឡីស័កដើម្បីបំរើសេវាជូនពួកគាតដែលបានមកអ្នកធ្បើចត្តាឡីស័កតែម្ដង៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


