កូវីដ-១៩
វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូសទៀតនឹងមកដល់កម្ពុជានៅថ្ងៃទី ២៣នេះ
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់ នៃគណៈកម្មការអន្តរក្រសួងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានប្រាប់ទូរទស្សន៍ Btv ថា វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញចំនួន១លានដូស នឹងមកដល់នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ និង១៥នាទីព្រឹក។

កម្ពុជាកំពុងសម្រុកចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញក្នុងខណ្ឌចំនួន៨ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនា ខាងមុខសម្រាប់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញទាំង១៤ខណ្ឌ។
កម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាការបញ្ជាទិញ និងជំនួយសរុបជាង ៥ លានដូស មកហើយ(៥ ០២៤ ០០០)។ វ៉ាក់សាំងទាំងនោះ រួមមានវ៉ាក់សាំងស៊ីណូហ្វាម (Sinonpharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៧ លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលជាការបញ្ជាទិញពីប្រទេសចិនចំនួន ៣ លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។

កន្លងមកលោកស្រី យក់ សម្បត្តិ បញ្ជាក់ថាប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមាន ចំនួនដល់ ៨ លានដូស បន្ទាប់ពីរាជរដ្ឋាភិបាលគ្រោងបញ្ជាទិញបន្ថែម៥លានដូស។
លោកស្រី បានបញ្ជាក់ថាការបញ្ជាទិញបន្ថែមនេះបូកជាមួយនឹងជំនួយកូវ៉ាក់របស់អង្គការសុខភាពពិភពលោកទៀតនឹងធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងរហូតដល់ទី២៦លានដូស សម្រាប់ចាក់ជូនពលរដ្ឋប្រមាណ១៣លាននាក់នៅទូទាំងប្រទេស។

ចាប់ពីថ្ងៃទី១០ខែកម្ភៈ រហូតមកដល់យប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសជាង២លាននាក់(២,១៩៨,៥៤៧)៕ ដោយៈ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


