Connect with us

ព័ត៌មានជាតិ

ឃុំ-សង្កាត់ទាំង៤នេះ នឹងលែងលិចទឹក បន្ទាប់ពី​គម្រោងស្ដារប្រព័ន្ធលូរំដោះទឹកកខ្វក់នៅខេត្តកំពតធ្វើរួចរាល់

បានផុស

នៅ

គម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ នឹងជួយដោះស្រាយបញ្ហាទឹកភ្លៀងជនលិច នៅក្នុងឃុំ សង្កាត់មួយចំនួន ក្នុងស្រុកទឹកឈូ ខេត្តកំពត។

អភិបាលខេត្តកំពត លោក ជាវ តាយ ​​នៅ​ថ្ងៃ​ទី​២១​ខែ​ឧសភា បាន​​អញ្ជើញ​ចុះពិនិត្យ​ការដ្ឋាន​សាង​សង់​សំណង់​លូរំដោះទឹកកខ្វក់ចេញពីក្រុងកំពត និង​ស្រុក​ទឹកឈូ នៅ​ចំណុច​ស្ពាន​ភូមិ​តាអេង សង្កាត់​កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងស្តារប្រព័ន្ធលូរំដោះទឹកនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្ដាល ឃុំជុំគ្រៀល និងឃុំត្រពាំងធំ ដែលកន្លងមកតែងតែទទួលរងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀង ព្រោះតែប្រព័ន្ធរំដោះទឹកចាស់មិនអាចដោះទឹកហូរបានទាន់ពេល។

គម្រោងស្តារលូនេះមានទទឹងសរុបប្រវែង១៤ម៉ែត្រ (បូកទាំងចិញ្ចើមលូ និងសំណង់លូ) ដោយឡែកសំណង់លូ មានទទឹង ៤ម៉ែត្រ ជម្រៅ២ម៉ែត្រ សាងសង់ជា លូប្រអប់មានគម្របខាងលើ ដើម្បីរក្សាឲ្យមានបរិស្ថានស្អាតល្អ បំបាត់ក្លិនស្អុយ និងនៅសងខាងលូសាងសង់ផ្លូវបេតុងតាមស្ថានភាពជាក់ស្ដែងសម្រាប់បងប្អូនធ្វើដំណើរ៕

អត្ថបទ៖សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម