Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះស្តារសំរាមតាមមាត់លូ ក្នុងភូមិអូរអណ្តូង ១ សង្កាត់ព្រែកប្រា

បានផុស

នៅ

ចាប់តាំងពីព្រលឹមស្រាងៗ រហូតដល់រសៀលថ្ងៃទី ១៨ ខែវិច្ឆិកានេះ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះស្តារសំរាម តាមមាត់លូក្នុងភូមិអូរអណ្តូង ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលកំពុងរងការលិចលង់ ដោយសារជំនន់ទឹកកន្លងមក។

យោងតាមសេចក្តីរាយការណ៍ពីលោក គ្រី ហ៊ុច មន្ត្រីប្រចាំបញ្ជាសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅក្នុងមួយសប្តាហ៍ ដោយមានភ្លៀងធ្លាក់ខ្លាំងជារៀងរាល់ថ្ងៃ ទើបបង្កឲ្យតំបន់មួយចំនួន ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានរងការ លិចលង់។ ក្នុងនោះនៅផ្សារបឹងព្រលឹត ស្ថិតក្នុងភូមិអូរអណ្តូង ១ សង្កាត់ព្រែកប្រា បានរងការលិចលង់ធ្ងន់ធ្ងរជាងគេ ទើបលោកអភិបាលខណ្ឌ សម្រេចចិត្តដឹកម៉ាស៊ីបូមទឹកខ្នាតធំ និងកម្លាំងមួយចំនួន ចុះទៅកាយសំរាមចេញពីលូដើម្បីឲ្យទៅហូរចូលទៅលូធំ ទើបទឹកបានស្រកជាបណ្តើៗ ដែលពីមុនមកទឹកដក់ខ្លាំង ធ្វើឲ្យលូតាមផ្ទះស្ទះ រកតែបត់ដៃបត់ជើងមិនរួច ហើយឥឡូវនេះ ទឹកបានស្រកធ្វើឲ្យប្រជាពលរដ្ឋសប្បាយចិត្ត។

ក្នុងនោះដែរ ប្រជាពលរដ្ឋដែលរស់នៅផ្សារបឹងព្រលឹត ក៏ដូចជាតំបន់មួយចំនួន ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បាន​សម្ដែងការអរគុណ ដល់លោកអភិបាលច្បារអំពៅ ដែលបានខិតខំដឹកនាំកម្លាំងចុះស្តារលូ និងដាក់ម៉ាស៊ីនបូមទឹកចេញពីតំបន់លិចលង់ទាន់ពេល កុំអីពួកគាត់រស់នៅ ត្រាំទឹកបាត់ទៅហើយ៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម