ព័ត៌មានជាតិ
ស្ថានទូតចិនថា ប្រសាសន៍របស់សម្តេចតេជោពិតជាត្រឹមត្រូវ !
ស្ថានទូតចិនប្រចាំកម្ពុជា បានធ្វើឡើងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ដោយភ្ជាប់មកនូវឃ្លីបវីដេអូ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសន្និសីទអន្តរជាតិស្តីពី “អនាគតរបស់អាស៊ី” នាថ្ងៃទី២០ ខែឧសភា ថា៖ «ពិតជាត្រឹមត្រូវ»។

នៅក្នុងសន្និសីទអន្តរជាតិស្តីពី “អនាគតរបស់អាស៊ី” កាលពីថ្ងៃទី២០ ខែឧសភា នោះ សម្តេចតេជោបានមានប្រសាសន៏ថា ការចោទប្រកាន់នេះ វាអយុត្តិធម៌ពេកសម្រាប់កម្ពុជា ហើយក៏អយុត្តិធម៌សម្រាប់ចិនផងដែរ។ សម្តេចបន្តថា គ្រាន់តែវ៉ាក់សាំង ដែលយកចាក់ជូនប្រជាពលរដ្ឋជាងពីរលាននាក់ បើសិនគ្មានការជំនួយពីចិន និងការផ្គត់ផ្គង់ពីចិន កម្ពុជាក៏គ្មានប្រាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋនោះដែរ។ សម្តេចលើកជាសំណួរថា ក្រៅពីកូវ៉ាក់ ដែលបានផ្ដល់ជាង៣០ម៉ឺនដូស តើមានប្រទេសណាមួយ បានបញ្ជូនមកដល់កម្ពុជាហើយឬនៅ ?។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា “ខ្ញុំគិតថាគួរតែពិនិត្យឡើងវិញ ពាក់វែនតាអោយបានប្រសើរ សម្លឹងឆ្ពោះមកលើនយោបាយការបរទេសរបស់កម្ពុជា តើគេគួរមានឥរិយាបថយ៉ាងណាចំពោះកម្ពុជា ទើបកម្ពុជាទទួលយក ? ពីព្រោះយើងខ្ញុំមិនដែលបានបិទទ្វារផង ជំនួយក៏មិនដែលបានបិទទ្វារ វិនិយោគក៏មិនដែលបានបិទទ្វារ ពាណិជ្ជកម្មក៏មិនដែលបានបិទទ្វារ ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អ្នកណាហុចដៃមក គឺយើងខ្ញុំទទួល អ្នកណាផ្ដល់ឲ្យ យើងខ្ញុំទទួល លើកលែងតែពួកភេរវកម្ម៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន