កូវីដ-១៩
ស្អែកនេះបើកផ្សារឡើងវិញ បងប្អូនចេញចូលផ្សារ កុំប្រហែសប្រយ័ត្នអស់ ២០ ម៉ឺនរៀល
នៅថ្ងៃទី ២៤ ឧសភា ស្អែកនេះ ផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ នឹងចាប់ផ្តើមបើកដំណើរការឡើងវិញ។ តាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ការអនុញ្ញាតិឲ្យបើកដំណើរការផ្សារឡើងវិញសម្រាប់តែផ្នែកគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការប្រចាំថ្ងៃតែប៉ុណ្ណោះ។

ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សាររដ្ឋទាំងអស់ ក៏មានការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដើម្បីបញ្ចៀសហានិភ័យនៃការចម្លងវិរុសកូវីដ ១៩។
បើតាមសេចក្តីសម្រេចរបស់អាជ្ញាធររាជធានីភ្នំពេញ មិនថា អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយណាដែលមានវត្តមានក្នុងបរិវេណផ្សារត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស ឬពាក់ម៉ាសមិនត្រឹមត្រូវ ឬមិនរក្សាគម្លាតសុវត្ថិភាពទេនោះ នឹងទទួលការផាកពិន័យពី ២០០ ០០០ រៀល ដល់ ១ ០០០ ០០០ រៀល។
ជាមួយគ្នានេះ បើមានការជួបជុំ ប្រមូលផ្តុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ អាចមានការផាកជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យចំនួន ២ ០០០ ០០០ រៀល៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


