ព័ត៌មានជាតិ
រឿងដេននី ក្វាន់ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ចូលរួមបំភ្លឺបន្ថែម
ភ្នំពេញ៖លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានលើកឡើងថា ជាទូទៅការបង្កប់កាមេរ៉ាក្នុងបន្ទប់គេងនៅសណ្ឋាគារឬផ្ទះសំណាក់ ដើម្បីថតសកម្មភាពរបស់ភ្ញៀវដែលចូលទៅសម្រាកជាទង្វើល្មើសនឹងច្បាប់រំលោភបំពានលើសិទ្ធិនិងជីវិតឯកជនរបស់អ្នកដទៃ។

លោក ជិន ម៉ាលីន បានថ្លែងប្រាប់សារព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ការបង្កប់កាមេរ៉ាក្នុងបន្ទប់គេងនៅសណ្ឋាគារ ឬផ្ទះសំណាក់ដើម្បីថតសកម្មភាពរបស់ភ្ញៀវ វាជាអំពើល្មើសនឹងច្បាប់រំលោភបំពានលើសិទ្ធិនិងជីវិតឯកជនរបស់បុគ្គលដែលការពារដោយច្បាប់ ។ ចំពោះការកំណត់ពីបទល្មើស និងទោសទណ្ឌនៃអំពើនេះគឺតុលាការជាអ្នកសម្រេច។
ការលើកឡើងរបស់លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពី កញ្ញា ដេននី ក្វាន់ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនដោយបង្ហាញការឈឺចាប់បំផុតជាមួយរឿងរបស់នាងនៅខេត្តព្រះសីហនុ ដោយសារកញ្ញាបានស្នាក់នៅសណ្ឋាគារមួយឈ្មោះ សមុទ្រមាស ហើយ ម្ចាស់សណ្ឋាគារបានលួចបង្កប់ Camera ក្នុងបន្ទប់ស្នាក់នៅរបស់នាង។

កញ្ញា ដេននី ក្វាន់ បានរៀបរាប់ដំណើរដើមទងនៅក្នុងហ្វេសបុករបស់ខ្លួនថា «ខ្ញុំគេងសណ្ឋាគារសមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុង Hotel នោះ រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ខ្ញុំមិន ឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់សំណងលុយ១ម៉ឺនដុល្លានេះដូចជាមើលងាយ កិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់»។
ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាជនណាលួចថតរូបអ្នកដទៃ នៅកន្លែងឯកជនរបស់គេដោយគ្មានការព្រមព្រៀងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ខែ ដល់ ១ឆ្នាំ និង ប្រាក់ពិន័យបូកនិងសំណងជមងឺចិត្តច្សេងទៀត ។
ចំពោះករណីនេះសមត្ថកិច្ចខេត្តព្រះសីហនុបានប្រាប់សារព័ត៌មានថាករណីខាងលើនេះគឺជាសំណុំរឿងចាស់តាំងពីខែតុលា ឆ្នាំ២០២០មកម្លេះហើយតុលាការក៏ បានសម្រេចក្តីរួចហើយដែរ ។ ចំណែកជនដែលពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារដែរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


