ព័ត៌មានជាតិ
មកស្គាល់ថៅកែម្ចាស់សណ្ឋាគារសមុទ្រមាស ដែលដាក់បង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារនៅព្រះសីហនុ
សំណុំរឿងក្តីកញ្ញា ដេននី ក្វាន់ ដែលចោទម្ចាស់សណ្ឋាគារលួចបង្កប់កាមេរ៉ា ក្នុងបន្ទប់ ត្រូវបានតុលាការសម្រេចក្ដីតាំងពីដំណាច់ខែតុលា ឆ្នាំ២០២០រួចទៅហើយ។
ករណីនេះ បានកក្រើកនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីកញ្ញាបានបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី ២៥ ខែឧសភា នេះ ទាមទារយុត្តិធម៌។
ម្ចាស់សណ្ឋាគារសមុទ្រមាស ឈ្មោះ ជា ណារី ភេទស្រី អាយុ ៤៨ ឆ្នាំមានទីកន្លែងកំណើត នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែតុលា ពាក់ព័ន្ធនឹងការដាក់បង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួន ហើយតុលាការបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារតាំងពីថ្ងៃទី២៨ ខែ តុលា និងមិនអនុញ្ញាតឱ្យសណ្ឋាគារធ្វើអាជីវកម្មនោះទេ។ ក្រៅពីនេះ តុលាការក៏សម្រេចឱ្យជនល្មើសសងជំងឺចិត្តដល់ជនរងគ្រោះ១ម៉ឺនដុល្លារ។
ដីកាបង្គាប់ឱ្យឃុំខ្លួនបញ្ជាក់ថា ជននេះ ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «អំពើថតរូបភាព នៃបុគ្គលនៅក្នុងទីកន្លែងឯកជនដោយគ្មានការព្រមព្រៀង និងអំពើផលិតរូបភាពអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តិបទល្មើសណាមួយ»។
តុលាការបញ្ជាក់ថា ករណីនេះ បទល្មើសមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញាត្តិមាត្រា ២៩ មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ និងមត្រា ៤ មាត្រា ៣៩ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។
ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែឧសភាថា ករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈដែលជនដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ។
សូមរំឭកថា កញ្ញាដេននី ក្វាន់ នៅថ្ងៃទី ២៥ ខែឧសភា បានបង្ហោះសារទាមទារយុត្តិធម៌ ខណៈដែលនាងអះអាងថា ករណីនេះ អយុត្តិធម៌សម្រាប់រូបនាង។ នាងអះអាងថា សំណងលុយ១ម៉ឺនដុល្លារ នាងទទួលយកមិនបាន និងមើលងាយកិត្តិយសនាងជាស្ត្រីខ្មែរ។
ដេននី ក្វាន់ បង្ហោះថា ” ខ្ញុំគេងសណ្ឋាគារសមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្ដីខ្ញុំកើតឡើងតាំងពីខែ១០ ឆ្នាំ ២០២០ ខ្ញុំមិនឡាយ ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់ សំណង១ម៉ឺនដុល្លារនេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្ត្រីខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់”៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ