Connect with us

ព័ត៌មានជាតិ

មន្ត្រីច្បាប់៖ សូមបង​ប្អូន​នៅ​រោងចក្រ A and J ដែលរត់គេចមិនធ្វើតេស្តសហការ បើមិនចង់រងពិន័យ និងជាប់ពន្ធនាគារ

បានផុស

នៅ

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា៖ “សូមបងប្អូនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បី​យក​វត្ថុសំណាក​វិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេ អ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លាន រៀល ទៅ ៥លាន រៀល និង​អាច​ជាប់​ពន្ធនាគារ​រហូតដល់៥ ឆ្នាំ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម សន្តិភាព បន្ថែមថា សកម្មភាពដែលកើតមាននៅរោងចក្រតម្លើងកង់ អេ អេន ជេ ខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវអោយផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី១ លាន​រៀល ទៅ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម