KPT+
៣ ចំណុចធំៗដែលហាងនំ ទៀ តេកប៊ួយ ឈរជើងបានជាង ៤ ទសវត្សរ៍នៅកម្ពុជា
ក្នុងទីផ្សារសេរី អាជីវកម្មនានាមានការប្រកួតប្រជែងគ្នាខ្លាំងមែនទែន នរណាមានចំណុចខ្លាំងឬលេចធ្លោជាង អ្នកនោះទាក់ទាញបានអតិថិជនច្រើនជាង។ មួយវិញទៀត អាជីវកម្មទាំងអស់ត្រូវតែមានលក្ខណៈពិសេសដោយឡែកពីគេ ទើបអាចឆក់បានការជាវពីភ្ញៀវមកចូលហាងរបស់ខ្លួនមិនលោះ។
ទន្ទឹមនឹងនោះ អាជីវកម្មខ្នាតតូច ឬអាជីវកម្មគ្រួសារ ជាជំនួញដែលមានប្រកួតប្រជែងខ្លាំងផងដែរ ដោយសារតែជំនួញប្រភេទនេះ មានច្រើនសន្ធឹកក្នុងស្រុកយើង។ វាងាយស្រួលបើក ព្រោះចំណាយដើមមិនធំប៉ុន្មាន ម្យ៉ាងមិនត្រូវការបុគ្គលិករាប់រយនាក់ទៀតផង។ ប៉ុន្តែអាជីវកម្មប្រភេទនេះក៏ងាយនឹងដួលទៅវិញដែរ បើគ្មានតិចនិកលក់ទេនោះ។
យ៉ាងណាមិញ លោក ជួន ណារ័ត្ន ដែលជាម្ចាស់ហាងនំ ទៀ តេកប៊ួយ នៅរាជធានីភ្នំពេញ បានបង្ហើបគន្លឹះមួយចំនួនទាក់ទិននឹងជំនួញគ្រួសាររបស់លោក ដែលអាចបើកដំណើរការជាងបួនទសវត្សរ៍យ៉ាងជោគជ័យ។
១. រូបមន្ត និងរសជាតិប្រចាំគ្រួសារ

គ្រប់ផលិតផលលក់ លុះណាតែមានចំណុចពិសេសខុសពីគេ ទើបទទួលបានការចង់ជាវពីអ្នកទិញ។ យ៉ាងណាមិញ លោក ជួន ណារ័ត្ន បានឲ្យដឹងថា ត្បិតតែហាងនំរបស់ខ្លួនមិនអាចដណ្ដើមភ្ញៀវឲ្យចូលមកហាងទាំងអស់ក៏ពិតមែន ប៉ុន្តែហាងនំនេះ មានរូបមន្តពិសេសប្រចាំគ្រួសារដែលធ្វើឲ្យនំមានរសជាតិឆ្ងាញ់ប្លែកពីហាងនំផ្សេង ព្រោះវាជារូបមន្តបន្សល់ទុកដោយជីតារបស់លោកតាំងពីឆ្នាំ ១៩៧៩ មកម្លេះ។ រូបមន្តនេះត្រូវបានអតិថិជនទទួលស្គាល់តាំងពីយូរយារមកហើយ។
២. គុណភាពមិនប្រែប្រួល

បើទោះបីជា ហាងនំ ទៀ តេកប៊ួយ បើកលក់ជាង ៤០ ឆ្នាំមកហើយក្ដី ឬមិនថាខ្លួនលក់ដាច់ប៉ុណ្ណាទេ ក៏ហាងនេះនៅតែព្យាយាមរក្សាគុណភាពល្អដោយផ្អែកលើរសជាតិឆ្ងាញ់ អនាម័យ និងការវេចខ្ចប់ត្រឹមត្រូវ។ ដោយសារហាងនៅរក្សាគុណភាពមិនផ្លាស់ប្ដូរ បច្ចុប្បន្ន នំ ទៀ តេកប៊ួយ មានការគាំទ្រទៅដល់បណ្ដាខេត្តធំៗមួយចំនួន និងតាមបណ្ដាផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញផងដែរ។ ម្ចាស់ហាងបញ្ជាក់បន្ថែមថា កាលណាមានគូប្រជែងកាន់តែច្រើន ខ្លួនក៏រឹតតែពង្រឹងគុណភាពខ្លាំងប៉ុណ្ណោះដូចគ្នា ព្រោះគុណភាពល្អ អាចធ្វើឲ្យភ្ញៀវមានការជឿជាក់ និងមិនព្រមទៅទិញនំនៅហាងផ្សេង។
៣. តម្លៃសមរម្យ

ម្ចាស់ហាង ជួន ណារ័ត្ន អះអាងថា ហាងរបស់លោកពុំមានការតំឡើងថ្លៃនំនោះទេ ទោះបីជាមានពិធីបុណ្យទានធំៗក៏ដោយ។ លោកបន្តថា ហាងនំមួយអាចឈរជើងបានយូរអង្វែង ជាហាងដែលអាចបំពេញតម្រូវការអតិថិជនទាំងរសជាតិ គុណភាព និងតម្លៃសមរម្យផងដែរ។
៣ ចំណុចនេះហើយដែលធ្វើឲ្យជំនួញបែបគ្រួសារ ហាងនំ ទៀ តេកប៊ួយ អាចទាញបានការគាំទ្រពីអតិថិជនពីគ្រប់ទិសទីរយៈពេល ៣ ជំនាន់មកនេះ៕
អត្ថបទ ៖ សន្យា
ចុចអាន៖៥ ជំហាន ធ្វើឲ្យក្ដីប្រាថ្នាផ្ទាល់ខ្លួនឆាប់ទទួលបានជោគជ័យ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន