កូវីដ-១៩
ស្ត្រីជនជាតិចិនបម្រើការងារនៅរោងចក្រ ហ្សិន អៅដរ បានស្លាប់ដោយសារជំងឺកូវីដ១៩
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសពីករណីស្ត្រីជនជាតិចិនអ្នកជំងឺកូវីដ១៩ ដែលបម្រើការងារ នៅរោចក្រ ហ្សិន អៅដរ ក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច បានស្លាប់ដោយសារជំងឺកូវីដ១៩។
អ្នកជំងឺដែលស្លាប់ មានឈ្មោះ ZHU LIQIONG អាយុ៥១ឆ្នាំ បានបាត់បង់ជីវិតនៅវេលាម៉ោង ៣៖៣០ នាទីទៀបភ្លឺ ថ្ងៃទី ២៦ ខែឧសភា បន្ទាប់ពីតេស្តរកឃើញវិជ្ជមាននៅថ្ងៃទី ១៧ ខែឧសភា ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។
ស្ត្រីជនជាតិចិនខាងលើនេះជាបុគ្គ លិកបម្រើការងារនៅរោងចក្ររ៉ាយ ហ្សិន អៅដរ ខេមបូឌា (តួនាទីជាប្រធានផ្នែកដេរនៃអគារទី៦) ហើយសពរបស់ស្ត្រីខាងលើត្រូវបានរៀបចំបូជានៅទីតាំងបូជា សពដែលរដ្ឋបាលខេត្តបានរៀបចំ រួចរាល់ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយដោយអនុវត្តតាមគោលការ ណ៍របស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


