ព័ត៌មានជាតិ
ស្ទាក់លោតឡើងជិះម៉ូតូជនរងគ្រោះពីក្រោយ រួចវាយជនរងគ្រោះមួយដៃ ប្លន់យកម៉ូតូ
ភ្នំពេញ៖ យុវជនម្នាក់មានប្រើប្រាស់សារធាតុញៀន ធ្វើសកម្មភាពស្ទុះទៅវាយជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូ តែមិនបានសម្រេច ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួន ចាត់ការតាមច្បាប់។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ ប្រាប់អោយដឹងថា ហេតុការណ៍ លួចមានស្ថានទម្ងន់ទោស (ប្រើដៃវាយប្លន់យកម៉ូតូ) កើតហេតុ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ម៉ោង០៤ និង០០នាទី។

ជនសង្ស័យឈ្មោះ អៀង ផាដែន ( ហៅស្មី) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែក ជនរងគ្រោះឈ្មោះ ជួន សុខងីម ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ៣៦៩ ភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ ១HF-១៤៨០ ដើម្បីទៅលក់ដូរនៅផ្សារច្បារអំពៅ។ ពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ លោតឡើងជិះម៉ូតូជនរងគ្រោះពីក្រោយ រួចវាយជនរងគ្រោះមួយដៃ ដើម្បីប្លន់យកម៉ូតូ ហើយក៏ មានការប្រតាយប្រតប់ រួចជនរងគ្រោះក៏ស្រែក ចោរៗ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ ដែលកំពុងល្បាតក្បែរនោះ ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿងម៉ាកខាងលើ បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
ជនសង្ស័យក្រោយពីសមត្ថកិច្ចជំនាញធ្វើតេស្តទឹកនោមបញ្ជាក់មានប្រើប្រាស់សារធាតុញៀន៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


