នយោបាយ
អនុរដ្ឋមន្រ្តីការបរទេសអាមេរិក នឹងបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ នៅសប្តាហ៏ក្រោយនេះ
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៩ ខែឧសភា មុននេះបន្តិចថា នៅសប្តាហ៏ក្រោយនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman នឹងអញ្ជើញបំពេញមកទស្សនកិច្ចរយៈពេល១ថ្ងៃនៅកម្ពុជា ហើយប្រធានបទនៅក្នុងដំណើទស្សនកិច្ចនេះ នឹងផ្តោតជាសំខាន់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី។
លោក កុយ គួង បញ្ជាក់យ៉ាងដូច្នេះថា “តាមកំណត់ទូតពីស្ថានទូតអាមេរិក ផ្ញើមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ Wendy Sherman គ្រោងមកកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ២០២១។ ប្រធានបទ ដែលអាចលើកយកមកពិភាក្សា ផ្តោតជាសំខាន់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីកម្ពុជា-សហរដ្ឋអាមេរិក”។
បើតាមលោក កុយ គួង តាមគម្រោងនៅក្នុងដំណើទស្សនកិច្ចនេះ លោកស្រី Wendy Sherman គ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយជាទស្សនកិច្ចរយៈពេលមួយថ្ងៃ។
សូមបញ្ជាក់ថា ដំណើទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy R. Sherman ដែលគ្រោងនឹងមកកម្ពុជានេះ ស្ថិតនៅក្នុងផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកស្រីរយៈពេល១០ ថ្ងៃ នៅក្នុងប្រទេសជាច្រើនទៀត ដូចជាប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី កម្ពុជា ថៃ និងរដ្ឋហាវ៉ៃ ដោយចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែឧសភា។
ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍នេះ លោកស្រីនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងដោះស្រាយបញ្ហាទ្វេភាគី និងតំបន់មួយចំនួន ដែលរួមមាន ទាំងកិច្ចប្រឹងប្រែង ដើម្បីជំរុញឱ្យយោធាប្រទេសមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា ដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ និងស្តារប្រទេសនេះឡើងវិញទៅកាន់មាគ៌ានៃប្រជាធិបតេយ្យ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


