នយោបាយ
គ.ជ.ប នឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាក្នុងការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ គ.ជ.ប នឹងរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ដើម្បីសម្រួលការងារបោះឆ្នោតក្នុងបរិបទ នៃបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
នេះជាការគូសបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅក្នុងអង្គប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញ (Jitsi Meet) លើកទី១ ស្តីពីការ បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
លោក ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ការរៀបចំការបោះឆ្នោតសាកល្បងនេះ គឺជាការវាយតម្លៃអំពីប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ក្នុងក្របខ័ណ្ឌកំណែទម្រង់នៃការបោះ ឆ្នោតរបស់ គ.ជ.ប ដើម្បីបោះជំហានទៅការបោះឆ្នោតនាពេលអនាគតដោយប្រើ IT។ លោកបានប្រាប់ភាគី ពាក់ព័ន្ធកុំមានការភាន់ច្រឡំ ការរៀបចំការបោះឆ្នោតសាកល្បងនេះ មិនសំដៅដល់ការត្រៀមរៀបចំបោះឆ្នោតតាមអនឡាញនោះទេ ព្រោះគ្មានប្រទេសណាធ្វើនៅឡើយទេ លើកលែងតែប្រទេសអេស្តូនី តែ១គត់ក្នុងពិភពលោក។

បើតាមលោក ឌឹម សុវណ្ណារុំ គ.ជ.ប នឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាពការងារសម្រាប់៖
ទី១- ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធឌីជីថល ឬអនឡាញ (Online)។
ទី២- ការប្រើប្រាស់ប៊ិកគំនូសសញ្ញាគាំទ្រគណបក្សនយោបាយគូសនៅលើសន្លឹកឆ្នោត។
ទី៣- ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្ដប់លើដំណើរ ការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធ ដូចជា កម្មវិធីទទួលបញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត, កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត, កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត, កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ មានវាគ្មិនសំខាន់ៗជាច្រើនបានចូលរួមដូចជា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប, លោក សោម សូរីដា ទីប្រឹក្សា និងជាអគ្គលេខាធិការរង គ.ជ.ប, លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស ព្រមទាំងមានមន្ត្រីជំនាញ នៃនាយកដ្ឋាន គ.ជ.ប បានចូលរួមបំភ្លឺ និងធ្វើបទបង្ហាញព្រមទាំងឆ្លើយតបទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធយ៉ាងផុលផុស។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ដែរថា រាល់មតិយោបល់របស់ភាគីទាំងអស់ នៅក្នុងកិច្ចប្រជុំ គឺជាធាតុចូលសម្រាប់រួមចំណែកក្នុងការកែលម្អនីតិវិធី និងការងារបច្ចេកទេសបោះ ឆ្នោតដោយប្រើ IT មុននឹង គ.ជ.ប សម្រេច និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


