ព័ត៌មានជាតិ
បញ្ហា Depression ធ្វើឲ្យយុវតីម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយបន្សល់ទុកត្រឹមពាក្យមួយម៉ាត់
ដោយសារតែបញ្ហានៃជំងឺបាក់ទឹកចិត្ត (De pression) បានធ្វើឲ្យក្មេងស្រីវ័យ១៨ឆ្នាំម្នាក់ សម្រេចបញ្ចប់ជីវិតខ្លួនឯងទៅចោលឪពុកម្តាយនិងមិត្តភក្តិទាំងអាល័យបំផុត។

ជាការពិតចំពោះបញ្ហាជំងឺបាក់ទឹកចិត្តមិនមែនជារឿងលេងសើច ហើយរឹតតែមិនអាចធ្វេសប្រហែសដែរ ខណ:បច្ចុប្បន្នគេសង្កេតឃើញមានមនុស្សច្រើននាក់មកហើយ ពិសេសយុវវ័យតែម្តងបានសម្រេចជ្រើសរើសវិធីបញ្ចប់ជីវិតខ្លួនឯងព្រោះតែមិនអាចដោះស្រាយបញ្ហាឬស្វែងរកអ្នកណាមកជួយពួកគេបាន។

ជាក់ស្តែងមុននេះមានការចែករំលែកនូវដំណឹងមរណ:ភាពដ៏សោកសៅរបស់នារីវ័យ ១៨ ឆ្នាំម្នាក់ដែលបានធ្វើឲ្យឪពុកម្ដាយក្រុមគ្រួសារសាច់ញាតិ បងប្អូន មិត្តភក្ដិ មានការតក់ស្លុតនិងសោកស្ដាយជាខ្លាំង។ នារីរងគ្រោះមានឈ្មោះ អៀម ម៉ាលីហ្សា ដែលករណីនេះគឺនាងបញ្ចប់ជីវិតខ្លួនដោយការលេខថ្នាំកណ្តុរនិងថ្នាំ Panadol ចំនួន២បន្ទះ ដោយសារតែបញ្ហា Depression។

យោងតាមការអះអាងនៅលើគណនីហ្វេសប៊ុកដែលមានឈ្មោះ MāLyy Yāā បានលើកឡើងដូច្នេះថា « MaLyy Zaa គាត់អត់បានចងករទេ បើមិនដឹងកុំចេះតែនិយាយកន្លែងណាដែលថាគាត់ចងករ គាត់កើត depression ហើយលេបថ្នាំកណ្តុរ និង panadol អស់២បន្ទះឈប់និយាយថាគាត់ចងករ»។

ដោយាឡែកបើចាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុកនារីរងគ្រោះខាងលើគឺនៅមុខថ្ងៃដែលនាងសម្រេចបញ្ចប់ជីវិតខ្លួនឯងពោលគឺកាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ នាងបានបង្ហោះសារខ្លីមួយនៅលើហ្វេសប៊ុកខ្លួនថា «លាហើយ»។

តាមការកត់សម្គាល់នាពេលបច្ចុប្បន្នមានយុវវ័យច្រើននាក់ណាស់ដែលកំពុងមានជំងឺបាក់ទឹកចិត្ត ព្រោះជួបបញ្ហាជីវិតដែលមិនអាចដោះស្រាយបាន រហូតមានអ្នកខ្លះបានជ្រើសរើសផ្លូវបញ្ចប់ជីវិតខ្លួនឯងដើម្បីអាចបញ្ចប់គ្រប់បញ្ហា។ ប៉ុន្តែក៏សូមរម្លឹកថា ការធ្វើបែបនេះមិនមែនជាដំណោះស្រាយល្អនោះឡើយ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ តារាប្រុស-ស្រីល្បីៗ៥រូប ជួបទុក្ខធំអំឡុងជំងឺកូវីដរាតត្បាត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


