ជីវិតកម្សាន្ដ
បាត់ដំណឹងយូរឆ្នាំស្មានទៅរស់នៅស្រុកគេហើយ តាមពិតអតីតម្ចាស់ជយលាភីលេខ១ក្នុងឆ្នាំ៩០ប្លាយ ធ្លាក់ខ្លួនបែបនេះ
បន្ទាប់ពីជាប់ចំណាត់ថ្នាក់លេខ១នៃការប្រឡងចម្រៀងសម័យទូទាំងប្រទេសកាលពីឆ្នាំ៩០ប្លាយ និងបានលេចវត្តមានលើវិស័យសិល្ប:មួយរយៈ លោក សុ៊ន ប៊ុនរិទ្ធ ក៏បាត់មុខជាយូរឆ្នាំលើវិស័យមួយនេះ។

ការបាត់ដំណឹងយូរឆ្នាំរបស់លោកត្រូវបានមហាជនគិតស្មានថា តារារូបនជទៅរស់នៅស្រុកគេបាត់ហើយ តាមពិតអតីតម្ចាស់ជយលាភីលេខ១ផ្នែកចម្រៀងសម័យជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសក្នុងឆ្នាំ១ ៩៩៥ លោក សុ៊ន ប៊ុនរិទ្ធ ធ្លាក់ខ្លួនធ្វើជាសន្តិសុខ។

បើតាមប្រភពពីលោក ថន ផន (Thorn Phorn) បានទម្លាយឲ្យដឹងថា កាលពីថ្មីៗកន្លងទៅលោកបានជួបលោក សុ៊ន ប៊ុនរិទ្ធ ដោយចៃដន្យ នៅពេលដែលយកថវិកាទៅជូនលោក សំ វណ្ណៈ អ្នកតន្ត្រីពិកាដែលទទួលរងការគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០២០។

លោកបន្តថា គាប់ជួនពេលនោះក៏បានឃើញលោក ស៊ុន ប៊ុនរិទ្ធ ដើរយួរថង់ម្ហូបដោយមើលសឹងពុំស្គាល់ ហើយលោក សំ វណ្ណៈ ប្រាប់ថា នោះជាលោក សុ៊ន ប៊ុនរិទ្ធ ។ លោកថា ដោយហេតុនេះក៏សម្ភាសន៍សំណេះសំណាលនិងផ្តល់ជូនថវិកា ៥ ម៉ឺនរៀលដល់លោក សុ៊ន ប៊ុនរិទ្ធ ហើយក៏សំណូមពរឱ្យគាត់បកស្រាយបទ អារសាច់ជូនម្តាយ បាន ២ឃ្លាដែលជាបទជយលាភីលេខ១។

លោកបន្ថែមទៀតថា បច្ចុប្បន្នលោក សុ៊ន ប៊ុនរិទ្ធ ធ្លាក់ខ្លួនមកធ្វើជាសន្តិសុខយាមផ្ទះ ហើយរឿងដែលអាណិតទៀតនោះគឺកាលពីមិនទាន់ជាសន្តិសុខគាត់ធ្លាប់ដើរស៊ីឈ្នួលរែកដីឱ្យគេទៀតផង ។ ជាមួយគ្នានេះក៏មានការលើកឡើងថាលោក សុ៊ន ប៊ុនរិទ្ធ កាលពីនៅមានជីវភាពធូធារ ជាមនុស្សម្នាក់ដែលចិត្តល្អ ស្លូតបូត និងចូលចិត្តជួយគេផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ លោក ហេង ឡុង៖ ខ្ញុំមិនគាំទ្រដាច់ខាតចំពោះអ្នកសិល្ប:ដែលធ្វើរឿងអត់ប្រយោជន៍មិនផ្តល់គំរូល្អសម្រាប់សង្គម
ចុចអាន៖ តារាសម្តែង វ៉ាយុ បកស្រាយពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីពសិល្បៈដោយសារផ្ទុះព័ត៌មានមិនពិតមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


