Connect with us

ព័ត៌មានជាតិ

រោងចក្រនៅ​​ខេត្ត​ព្រះសីហនុ ត្រូវ​រៀបចំបញ្ជីឈ្មោះកម្មករ បុគ្គលិក​ចេញ​ចូល​ បញ្ចៀស​ការីករាល​ដាល​​​កូវីដ១៩​

បានផុស

នៅ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ បាន​ណែនាំ​ឲ្យថៅកែរោងចក្រនៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ត្រូវរៀបចំបញ្ជីឈ្មោះ​កម្មករ បុគ្គលិករបស់ខ្លួន​ងាយស្រួលគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និង​ដើម្បី​អាច​ឆ្លើយតប​ទាន់ពេលវេលា បញ្ចៀសការឆ្លងរីករាលដាលទៅរោងចក្រដទៃទៀត។ ជាមួយ​គ្នា​នេះ ម៉ោងចេញចូលត្រូវ​បែងចែក​ខុសគ្នា ដើម្បីបញ្ចៀសការកកស្ទះបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ-១៩។ នេះបើតាម ប្រសាសន៏របស់លោក ខណៈអញ្ជើញចុះពិនិត្យមើលស្ថានភាពនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ឃុំបិតត្រាំង និងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតនៅឃុំជើងគោ និងប្រជាពលរដ្ឋរស់នៅ ក្នុងភូមិ ត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បន្តទៀតថា បើតាមការពិនិត្យជាក់ស្តែង រោងចក្រភាគច្រើនបានគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត បានបំពាក់ទូរបាញ់ថ្នាំសម្លាប់មេរោគ កន្លែងលាងដៃនៅមុខរោងចក្ រព្រមទាំងបានធ្វើការណែនាំដល់មន្ត្រីប្រចាំការនៅគោលដៅរោងចក្រតំបន់សេដ្ឋកិច្ចទាំងពីរខាងលើ ត្រូវបន្តពិនិត្យរោងចក្រទាំងអស់ឱ្យបំពាក់ទូបាញ់ថ្នាំ អាល់កុលសម្លាប់មេរោគឱ្យបានពីរ ឬបី បើអាចដាក់កាន់តែច្រើនរឹតតែល្អ ដើម្បីងាយស្រួលឱ្យកម្មករ កម្មការិនីយើងចូលធ្វើការ និងចេញពីធ្វើការបានបាញ់ សម្លាប់មេរោគបានគ្រប់គ្នា ជាជំរើសល្អក្នុងការជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមនោះ ត្រូវពិនិត្យការទទួលទានរបស់កម្មករ មិនត្រូវប្រមូលផ្តុំ ត្រូវមានបាយកញ្ចប់រៀងៗខ្លួននៅពេលថ្ងៃត្រង់ ដោយរក្សាគម្លាតសុវត្ថិភាពជាចំបង។

ក្នុងឱកាសនេះលោកអភិបាលខេត្តក៏បានអញ្ជើញបន្តចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ដែលមានសមាជិករបស់ពួកគាត់មានវិជ្ជមានកូវីដ-១៩ ដោយធ្វើការណែ នាំត្រូវរស់នៅតាមបែបកន្លងថ្មីមិនត្រូវចេញទៅក្រៅត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នាកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ៕

អត្ថបទ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម