ព័ត៌មានអន្ដរជាតិ
កូវីដផ្ទុះខ្លាំង វៀតណាម ចេញបញ្ជាមួយ អ្នកប្រើប្រាស់ទូរស័ព្ទទំនើបមិនធ្វើតាម ត្រូវពិន័យ
ស្របពេលករណីឆ្លងជំងឺកូវីដ-១៩កំពុងផ្ទុះឡើងខ្លាំងនៅវៀតណាម ក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានអនុម័តនូវសេចក្តីណែនាំថ្មីមួយ ដែលបង្ខំឲ្យមានការដំឡើងកម្មវិធីបញ្ជាក់សុខភាពនិងតាមដានទំនាក់ទំនង នៅលើឧបករណ៍ឆ្លាតវ័យ។

យោងតាមបទបញ្ជានេះ, បុគ្គលរូបណាដែលកាន់កាប់ទូរស័ព្ទទំនើប ប៉ុន្តែមិនបានដំឡើងកម្មវិធីបញ្ជាក់សុខភាពដែលតម្រូវដោយច្បាប់ នឹងត្រូវផាកពិន័យ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីមិនបានប្រាប់ទេថា តើការពិន័យនោះជាអ្វី។

មន្ត្រីម្នាក់បានប្រាប់កាសែត Tuoi Tre ថា មន្រ្តីក្រសួងសុខាភិបាលបានធានាថា បទបញ្ជាថ្មីនេះគឺជាការលើកទឹកចិត្តឲ្យសាធារណជន ដំឡើងកម្មវិធីបញ្ជាក់សុខភាពនៅក្នុងទូរស័ព្ទដៃដែលកម្មវិធីមាន៣ដូចជា tokhaiyte.vn, NCOV, និង Bluezone។
សម្រាប់ពេលនេះ ការបញ្ជាក់អំពីសុខភាព គឺជាកត្តាចាំបាច់នៅតាមទីសាធារណៈដូចជានៅអាកាសយានដ្ឋាន តំបន់ទេសចរណ៍និងមន្ទីរពេទ្យជាដើម។

សារាចរណែនាំនេះ ក៏បានជំរុញឲ្យប្រជាពលរដ្ឋ អាជីវកម្មនិងទីកន្លែងនានាប្រើប្រាស់កម្មវិធីបញ្ចាក់សុខភាពផងដែរ ដើម្បីតាមដានហានិភ័យនៃការឆ្លងរោគពីទំនាក់ទំនងជិតស្និទ្ធ។
គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃអង្គារ ប្រទេសវៀតណាមបានកត់ត្រា ការឆ្លងជំងឺកូវីដ-១៩ចំនួន៧,៤៨២ករណី ខណៈមានអ្នកជាសះស្បើយ ៣,០៤៣នាក់និងស្លាប់ ៤៧នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ថ្ងៃស៊យ! ប៉ូលិសវៀតណាមមួយក្រុម ផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ប៉ះចំអ្នកកើតកូវីដ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


