ព័ត៌មានជាតិ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានី ដើម្បីបន្តចែកជូនពលរដ្ឋរងគ្រោះ ដោយកូវីដ-១៩
ថវិកាចំនួន៣០ម៉ឺនដុល្លារ(សាមសិបម៉ឺនដុល្លារ) ដែលជាថវិការបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីនាំយកថវិកាទាំងនេះទៅបែងចែកនិងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ពិធីប្រគល់និងទទួលថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែននេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមាន លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនិងលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អំណោយដ៏ថ្លៃថ្លារបស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកនេះ ក្នុងនាមរដ្ឋបាលរាជធានីនិងក្នុងសាខាកាកបាទក្រហមកម្ពុជារាជធានី នឹងយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះនៅរាជធានីភ្នំពេញឲ្យបានទាន់ពេលវេលា។ លោក ឃួង ស្រេង បានប្ដេជ្ញាចិត្តថា នឹងយកថវិកាទាំងនេះទៅបែងចែកឲ្យចំទិសដៅ មិនឲ្យសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនខុសបំណងនោះទេ។ លោកបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌នេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ដូចជាក្នុងនាមកាកបាទក្រហមរាជធានីភ្នំពេញនិងដើរកៀរគរសប្បុរសជនបន្ថែមទៀត ដើម្បីរកចំណូលឲ្យបានច្រើនយកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈនេះ។

លោកបញ្ជាក់ទៀតថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសប្បុរសជននានាទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ បានចំនួនជាង៤៥ម៉ឺនគ្រួសារហើយ គិតមកដល់ពេលនេះ។សកម្មភាពនៃការផ្ដល់អំណោយចែកជូនប្រជាពលរដ្ឋ ក្នុងស្ថានភាពកូវីដ-១៩នេះ ប្រជាពលរដ្ឋមួយចំនួនធំ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកទៅប្រគល់ជូនដល់ខ្នងផ្ទះតែម្ដង ព្រោះយើងការពារ ខ្លាចឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះបន្ថែមទៀត ដែលសកម្មភាពបែបនេះ មិនទាន់មានប្រទេសណាមួយធ្វើបានដូចប្រទេសកម្ពុជាយើងនូវឡើយទេ។


លោកស្រី ម៉ែន នារីសោភ័គ បានមានប្រសាសន៍លើកឡើងផងដែលថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះឃើញថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមិនបានគិតថា ជាពេលយប់ឬថ្ងៃឡើយ ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលនៃជំងឺ-១៩នេះ ពិសេសនៅក្នុងអំឡុងនៃការបិទខ្ទប់រាជធានីភ្នំពេញ។ ក្រៅពីមានវិធានការបិទខ្ទប់ លោកឃួង ស្រេង នូវបាននាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោហ៊ុនសែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និងអំណោយរបស់សប្បុរសជននានាផ្សេងទៀត ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នៅក្នុងរាជធានីភ្នំពេញបន្ថែមទៀត ដោយលោកស្រីបញ្ជាក់ថា បើលោកអភិបាលរាជធានីមិនមានសុខភាពរឹងមាំខ្លាំងក្លាទេ គឺមិនអាចអនុវត្តការងារទាំងយប់ទាំងថ្ងៃបានល្អប្រសើរដូច្នេះទេ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម



