ព័ត៌មានជាតិ
កាកបាទក្រហមបញ្ចេញអង្ករ១០០តោននិងភេសជ្ជៈ២ពាន់កេសដើម្បីចែកដល់ជនភៀសសឹកទាំង៥ខេត្ត
កាកបាទក្រហមកម្ពុជាបានបញ្ចេញអង្ករ១០០តោន ទឹកបរិសុទ្ធ ១០០០កេស និងភេសជ្ជៈផ្អែម ១០០០កេស ដើម្បីយកទៅចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពនៅតាមខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ និងបន្ទាយមានជ័យ។

ជំនួយនេះត្រូវបែងចែកទៅតាមសាខាកាកបាទក្រហមប្រចាំខេត្តទាំង៥ ដោយ១ខេត្តទទួលបានអង្ករ ១០០តោន ទឹកសុទ្ធ ២០០កេស និងភេសជ្ជៈផ្អែម២០០កេស។
នេះជាការអន្តរាគមន៍លើកទី២ហើយរបស់កាកបាទក្រហមបន្ទាប់ពីមានការឈ្លានពានពីថៃដោយនៅថ្ងៃទី១៥ ខែធ្នូ កាកបាទក្រហមបានផ្ដល់ថវិកា ២១ម៉ឺនដុល្លារដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីយកទៅរៀបចំទីជម្រកនៅមណ្ឌលសុវត្ថិភាពនានាដែលមានខ្វះខាត ហើយនៅថ្ងៃទី១៧ ខែធ្នូ កាកបាទក្រហមបានសម្រេចផ្ដល់តង់ចំនួន៧ពាន់នៅតាមមណ្ឌលសុវត្ថិភាពខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។

ចាប់តាំងពីមានការឈ្លានពានពីប្រទេសថៃតាំងពីថ្ងៃទី៧ ខែធ្នូមកបានធ្វើឱ្យពលរដ្ឋខ្មែរ២១នាក់បានស្លាប់ និងរបួស៨៣នាក់ និងជនភៀសសឹកជាង៥៤ម៉ឺននាក់ ស្ត្រីជិត៣០ម៉ឺននាក់ និងកុមារជាង១៧ម៉ឺននាក់។ កាកបាទក្រហមកម្ពុជាក្រៅពីបានបញ្ជូនក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្តទៅជួយនៅតាមមណ្ឌលភៀសសឹក និងអប់រំនៅតាមមណ្ឌលភៀសសឹក ព្រមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគតាមរយៈសាខាកាកបាទក្រហមជាបន្តបន្ទាប់ផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


