ចរាចរណ៍
សមត្ថកិច្ចថាពលរដ្ឋក្នុងខេត្តកំពតចូលរួមអនុវត្តបម្រាមគោចរបានល្អប្រសើរ
សមត្ថកិច្ចខេត្តកំពតបានចុះអនុវត្ត ការដាក់បម្រាមគោចរចាប់ពីម៉ោង២០៖០០ យប់ ដល់ម៉ោង៥ ០០ ព្រឹក ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ស្នងការខេត្តកំពត លោក ម៉ៅ ចន្ទមធុរិទ្ធ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថាការចុះយាមល្បាតមានភាល្អប្រសើរ ដោយសារពលរដ្ឋបានចូលរួមអនុវត្តបម្រាមគោចរបានយ៉ាងល្អ។

លោកថ្លែងថា “ អត់អីទេប្រជាពលរដ្ឋនៅក្នុងខេត្តកំពតបានចូលរួមបានល្អ មិនមានបញ្ហាអ្វីទេ ហើយកន្លែងលក់ដូរនានា មុនម៉ោង ៨ គឺបិទតូបអស់ហើយ”។
រដ្ឋបាលខេត្តកំពតបានសម្រេចផ្អាករាល់ ការបម្រើ និងលក់គ្រឿងស្រវឹងជូនភ្ញៀវ រយៈពេល មួយសប្តាហ៍ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
ក្នុនោះត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥(ប្រាំ) ជាកំហិត ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


