ព័ត៌មានជាតិ
រកឃើញអ្នកវិជ្ជមានកូវីដ១៩ នៅស្រុកសូទ្រនិគម០៩នាក់ មានទាំងនគរបាល និងគ្រូពេទ្យ
ព័ត៌មានបឋម នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៩នាក់ទៅលើពលរដ្ឋ ,នគរបាល និងគ្រូពេទ្យ នៃស្រុកសូទ្រនិគម។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនានេះថា ថ្ងៃនេះក្រុមការងារបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៩នាក់ទៅលើពលរដ្ឋ ,នគរបាល និងគ្រូពេទ្យ នៃស្រុកសូទ្រនិគម។ លោកបន្តថា បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត។
លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែមិថុនានេះថា ក្រុមគ្រូពេទ្យបានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ លើអធិការនគរបាលស្រុកសូទ្រនិគម និងមន្ត្រីនគរបាលចំនួន៣នាក់ ព្រមទាំងពលរដ្ឋនៃស្រុកសូទ្រនិគម ហើយបច្ចុប្បន្នកម្លាំងជំនាញនិងក្រុមគ្រូពេទ្យកំពុងស្រាវជ្រាវបន្ថែមទៀត។ លោកបន្តថា ចំពោះលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម និងមន្ត្រីនគរបាលផ្សេងទៀត ត្រូវបានចាត់ឲ្យធ្វើចត្តាឡីស័កទៅតាមការណែនាំរប់គ្រូពេទ្យ ហើយកិច្ចការដឹកនាំ គឺមានខាងអធិការរងស្តីទីម្នាក់ដឹកនាំការងារបណ្ដោះអាសន្នសិន។

សមត្ថកិច្ចកំពុងស្រាវជ្រាវករណីឆ្លងនេះថា បានចេញពីប្រភពណាមួយឲ្យច្បាស់លាស់ ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងស្ថានការឲ្យបានម៉ត់ចត់៕
អត្ថបទ៖ កុសល
សូមចុចអាន៖ ប្រកាសតួលេខថ្ងៃនេះថយចុះជាង ៣០០ នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម



