Connect with us

ព័ត៌មានជាតិ

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ រួម​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ​

បានផុស

នៅ

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​មូលដ្ឋាន ខេត្តស្វាយរៀង បាន​អញ្ជើញ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​០៥ ខែមិថុនា ឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​មានប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​សមាជិក​គណបក្ស​ប្រជាជន​ទូទាំង​ខេត្តស្វាយរៀង​ទាំងអស់​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បន្តទៀតថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សមាជិក​ម្នាក់ ជា​សំឡេង​គណបក្ស​មួយ​សន្លឹក និង​នៅតែ​បន្ត​គោលការណ៍​រក្សា​ចាស់ កសាង​ថ្មី ពិសេស​កម្លាំង​យុវជន ជា​កម្លាំង​សកម្ម ដែល​ធានា​បាន​និរន្តរភាព ក្នុងការ​គាំទ្រ ការបោះឆ្នោត និង​បន្ត​ឈ្នះឆ្នោត​។ ទន្ទឹមនឹង​នោះ​ផងដែរ ​យើង​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​យុវជន ហើយក៏​ត្រូវតែ​នៅតែ​បន្ត​មើលថែរក្សា​យកចិត្តទុកដាក់ គ្រប់​សមាជិក​បក្ស​ទាំងអស់ មិន​ថា​ថ្មីឬ​ចាស់ ដើម្បី​រួមគ្នា​ស្រលាញ់​គាំទ្រ ប្តេជ្ញា​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ឈ្នះឆ្នោត​ដ៍​ច្រើន​លើសលប់​នាពេលខាងមុខ​។

​ជាមួយគ្នានេះ​ផងដែរ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​អំពាវនាវ​ដល់​សមាជិក សមាជិការ​ទាំងអស់គ្នា ត្រូវ​បង្កើន​ការយកចិត្ត​ទុក្ខ​ដាក់​និង​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល និង​វិធានការណ៍ ៣​ការពារ និង​៣​កុំ របស់​រាជរដ្ឋាភិបាល បើទោះបីជា​បានទទួល​ការ​វ៉ាក់សាំង​រួចរាល់​ហើយ​ផងដែរ ស្រប​ពេលដែល​បច្ចុប្បន្ន​នេះ​កម្ពុជា កាលពី​ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២១ រកឃើញ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួយ០៣​នាក់ នូវ​ប្រភេទ​ថ្មី B.1.617 ដែលជា​ប្រភេទ​វីរុស​ដែល​ចម្លង​លឿន និង​មាន​ភាព​ស្រួចស្រាវ​និង​គ្រោះថ្នាក់​បំផុត។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បាន​ថ្លែង​កោតសរសើរ ចំពោះ​លទ្ធផល​ការងារ​ដែល​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ប្រជាជន​ទូទាំង​ខេត្តស្វាយរៀង​សម្រេចបាន ទាំង​ការដោះស្រាយ​បញ្ហា បំពេញតម្រូវការ និង​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន ដែលជា​ការរួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បន្តធ្វើ​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត ដើម្បី​ប្រមូលយក​សមានចិត្ត​ប្រជាពលរដ្ឋ បោះឆ្នោត​ដោយ​ក្តី​ស្រលាញ់​ពេញចិត្ត​ពេញ​ថ្លើម​ជូន​គណបក្ស​ប្រជាជន។ ជាពិសេស ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់ បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ រួម​ជាមួយនឹង​ការយកចិត្ត​ទុក្ខ​ដាក់​លើ​ការ​ផ្គត់ផ្គង់​ស្បៀង​ជូន​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩។

​សូមជម្រាបថា ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២​។ យោងតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវធ្វើ​ឡើងជា​រៀងរាល់ ៥​ឆ្នាំ​ម្តង​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នេះ គឺជា​ការផ្ដល់អំណាច​ទៅដល់​មូលដ្ឋាន​ក្នុងការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់ខ្លួន ដើម្បី​ការអភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​ផ្ទាល់​ប្រកបដោយ​ភាព​ទទួលខុស​ត្រូវ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម