ព័ត៌មានជាតិ
អាមេរិកប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពេីជួញដូរមនុស្ស
អាមេរិកប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពេីជួញដូរមនុស្ស។
ការប្តេជ្ញារបស់សហរដ្ឋអាមេរិក បានធ្វើឡើងនៅក្នុងជំនួបរវាង លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដែលរក្សាឱ្យកម្ពុជា និងសហរដ្ឋអាមេរិកមានសុវត្ថិភាព រួមបញ្ចូលទាំងការអនុវត្តនូវទណ្ឌកម្មនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសកូរ៉េខាងជេីង និងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃបទឧក្រិដ្ឋ។

នៅក្នុងជំនួបនោះ លោក W. Patrick Murphy លោកឯកអគ្គរដ្ឋទូត ក៏បានពង្រឹងឡើងវិញនូវការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិកក្នុងការធ្វេីការជាមួយភាគីពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពេីជួញដូរមនុស្ស។
ដោយាសារការជួញដូរមនុស្ស បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជននៅគ្រប់ប្រទេសលើផែនដីនេះ ទើបសហរដ្ឋអាមេរិក ជំរុញនូវកិច្ចខិតខំយ៉ាងខ្លាំងថែមទៀត ជាមួយប្រទេសកម្ពុជា ក្នុងការកាត់ទោសអ្នកជួញដូរ ការពារជនរងគ្រោះ និងបង្ការកុំឱ្យមានឧក្រិដ្ឋកម្មជួញដូរមនុស្ស៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


