ព័ត៌មានជាតិ
កូនខ្មែរគួរដឹង រូបសំណាកកម្ពស់ ២១ ម៉ែត្រ តំណាងខេត្តព្រះសីហនុ កំពុងត្រៀមដំឡើងជិតរួចរាល់ហើយ
រូបសំណាកធំៗចំនួន ៣ តំណាងឲ្យខេត្តព្រះសីហនុកំពុងត្រៀមដាក់ដំឡើងនៅរង្វង់មូល ភ្ជាប់មហាវិថីសំខាន់ៗដែលទើបស្ថាបនារួច។ រូបសំណាកទាំង ៣ ធ្វើពីលោហធាតុ និងស្ពាន់ធ័រ មានកម្ពស់ ៩ ម៉ែត្រ ដល់ ២១ ម៉ែត្រ រំលេចរចនាបថនៃសិល្បៈខ្មែរ ទាក់ទងទៅនឹងវប្បធម៌ខ្មែរតាំងពីបុរាណកាលមក។
សីហរាជមុខបី

រូបសំណាកសីហរាជមុខបី គឺដងស្រង់ចេញពីចម្លាក់សិល្បៈរចនាបថបាយ័ននាដើមសតវត្សទី១២ ដែលកម្របានឃើញ។ រូបសំណាកសីហរាជមុខបី ជានិមិត្តរូបនៃខេត្តព្រះសីហនុ សាងសង់ឡើងជាការគោរពដឹងគុណូបការៈចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ។
រូបសំណាកនេះសាងសង់ពីលោហធាតុមានកម្ពស់ ៩ ម៉ែត្រ តម្កល់លើបល្លង្កកម្ពស់ ៥.៦៥ ម៉ែត្រ ដែលមានកម្ពស់សរុប ១៥.១៥ ម៉ែត្រ និងត្រូវបានដំឡើងនៅរង្វង់មូលចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ ៤ និងវិថីជោតញ្ញាណ ដែលតំណាងឲ្យសេចក្តីសុខ សុភមង្គល និងភាពសុខសាន្ត។
ព្រះសិវៈ


ជានិមិត្តរូបនៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម។ រូបសំណាកព្រះសិវៈ ត្រូវបានរៀបចំដាក់នៅចំណុចផ្លូវប្រសព្វគ្នារវាងមហាវិថីរាម និង មហាវិថីឆ្នេររាម។ បដិមាព្រះសិវៈ និងព្រះនាងឧមាភគវតី ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥ម៉ែត្រ មានកម្ពស់សរុប ១៥,១៥ម៉ែត្រ។
ពីសម័យបុរាណមក ព្រះសិវៈ ឬហៅថាព្រះឥសូរ ជាព្រះអាទិទេព ដែលបង្កើតលោក និងជាព្រះបំផ្លាញលោក។ ក្នុងសម័យមហានគរ ក្សត្រខ្មែរជាច្រើនអង្គ ក៏បានសាងសង់ប្រាសាទ ថ្វាយឧទ្ទិសដល់ព្រះសិវៈដូចជាប្រាសាទបន្ទាយស្រី និងប្រាសាទបាគងជាដើម។
ព្រះថោងនាងនាគ

ស្ថិតនៅចំណុចផ្លូវប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ នៃខេត្តព្រះសីហនុ។ រូបសំណាកព្រះថោង នាងនាគ សាងសង់ពីស្ពាន់មានកម្ពស់ ២១ ម៉ែត្រ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ។
រូបសំណាកព្រះថោងនាងនាគ មានពាក់ព័ន្ធរឿងព្រេងទេវកថាខ្មែរដំណាលពីព្រះថោងដែលជាស្ដេចផែនដី មានចិត្តស្រលាញ់នាងនាគ ដែលជាកូនស្តេចនាគ ហើយបានក្លាយជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌ ប្រពៃណីដូចជាក្នុងពិធីរៀបមង្គលការ ដែលគេហៅថាព្រះថោងតោងស្បៃតរហូតដល់បច្ចុប្បន្ននេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


