ព័ត៌មានជាតិ
ស្អែកនេះ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ទូទាំងខេត្តកណ្តាល
អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានត្រៀមក្រុមគ្រូពេទ្យប្រមាណ២៥០០នាក់ ដើម្បីធ្វើឲ្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩នៅថ្ងៃស្អែកនេះប្រព្រឹត្តទៅប្រកបដោយភាពរលូន និងបានឆាប់រហ័ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភា តាមប្រព័ន្ធ Online Video Zoom នៅរសៀលថ្ងៃទី០៨មិថុនា លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានបញ្ជាក់ថា ខេត្តកណ្តាលនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋទូទៅ និងកម្មករ កម្មការី ទាំង១១ក្រុង-ស្រុក នាថ្ងៃទី១០ ខែមិថុនានេះ។
យុទ្ធនាការចាក់វ៉ាក់សាំង ទាំង១១ ក្រុង-ស្រុក នេះ រដ្ឋបាលខេត្តបានត្រៀមក្រុមគ្រូពេទ្យចំនួន ៧០០នាក់ ស្មើនឹង ៧០ក្រុម ហើយរដ្ឋបាលខេត្តគ្រោងនឹងបន្ថែមគ្រូពេទ្យចំនួន ១៨០០ នាក់ទៀត ដើម្បីធ្វើឲ្យយុទ្ធនាការនេះប្រព្រឹត្តទៅប្រកបដោយភាពរលូន និងអាចចាក់វ៉ាក់សាំងបានឆាប់រហ័សជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល។
លោកអភិបាលខេត្តក៏បានស្នើឱ្យ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធត្រូវ រៀបចំទីតាំងសម្រាប់ធ្វើជាកន្លែងចាក់វ៉ាក់សាំងឱ្យបានសមស្រប ត្រូវធ្វើប័ណ្ណអញ្ជើញប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ អាជ្ញាធរត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលចាក់វ៉ាក់សាំងឲ្យបានល្អប្រសើរ ត្រូវរៀបចំកន្លែងស្នាក់នៅ និងម្ហូបអាហារជូនដល់ក្រុមគ្រូពេទ្យឲ្យបានល្អ ជាពិសេសអាជ្ញាធរត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាឧបករណ៍សម្ភារៈពេទ្យផងដែរ។
បើតាមលោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩(គ.វ.ក១៩) គ.វ.ក១៩ នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា តាមផែនការចាក់វ៉ាក់សាំងជាជំហានបន្ទាប់ទៀតនេះរដ្ឋបាលខេត្ត មានតម្រូវការវ៉ាក់សាំងកូវីដ-១៩សម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី តាមបណ្ដាក្រុង ស្រុក សរុបចំនួន ១ ១៥៣ ២៣៧ នាក់ក្នុងនោះស្រី ៦៧៥៥៧៨ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


