Connect with us

ព័ត៌មានអន្ដរជាតិ

បំផ្លាញវ៉ាក់សាំង៥០០ដូស អតីតឱសថការីអាមេរិកម្នាក់ត្រូវជាប់ពន្ធនាគារ៣ឆ្នាំ

បានផុស

នៅ

អតីតឱសថការីម្នាក់នៅក្នុងរដ្ឋ Wisconsin ដែលបានបំផ្លាញវ៉ាក់សាំងកូវីដចំនួន៥០០ដូសដោ​យចេតនា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកាលពីថ្ងៃពុធទី៩ខែមិថុនា។

US pharmacist jailed 3 years for ruining COVID-19 vaccines - CNA

លោក Steven Brandenburg អាយុ៤៦ឆ្នាំ បានសារភាពទោសកំហុសកាលពីខែកុម្ភៈចំពោះការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឲ្យខូច ផលិតផលអ្នកប្រើប្រាស់។

គាត់បានសារភាពថា គាត់មានចេតនាដកវ៉ាក់សាំង Moderna ចេញពីទូទឹកកក រយៈពេលច្រើនម៉ោងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Aurora ក្នុងទីក្រុង Grafton ភាគខាងជើងទីក្រុង Milwaukee។

នៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលទទួលការកាត់ទោស លោក Brandenburg បាននិ​យាយថា គាត់មានអារម្មណ៍អាម៉ាស់ណាស់ ហើយទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។

លោក Brandenburg បានឲ្យដឹងថា ហេតុផលដែលគាត់បំផ្លាញវ៉ាក់សាំងទាំងនោះ ពីព្រោះគាត់ជឿជាក់ថា វ៉ាក់សាំងអាចនឹងផ្លាស់ប្តូរ DNA របស់មនុស្ស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អង្គការ មួយ នឹង ចំណាយ ១.៣ ប៊ីលាន ដុល្លារ ជួយ វ៉ាក់សាំង ដល់អាហ្វ្រិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម