ព័ត៌មានជាតិ
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិការបស់រាជរដ្ឋាភិបាលឧបត្ថម្ភ ជូនក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
កំពង់ធំ ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសមាជិកក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់យោធភូមិភាគទី៤ បានប្រគល់ថវិការបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ ឧបត្ថម្ភជូនដល់ក្រុមការងារដឹកនាំ និងក្រុមគ្រូពេទ្យចំនួន ៥៧នាក់ នៅរសៀលថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០២១។

ក្រុមគ្រូពេទ្យ បានអនុវត្តភារកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនយោធិន និងគ្រួសារយោធិន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងស្នាក់ការការិយាល័យទី២ កងទ័ពជើងគោកប្រចាំខេត្តកំពង់ធំ ព្រមទាំងកងរាជអាវុធហត្ថខេត្តនិងក្រុមគ្រួសារ ចំនួន៤លើកកន្លងមក ដែលមានបរិមាណជិត២ពាន់នាក់។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងសម្ដេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ផ្គត់ផ្គង់ វ៉ាក់សាំងចាក់ជូនកងទ័ពនិងគ្រួសារកងទ័ព បានគ្រប់ៗគ្នាកន្លងមកពិសេសថ្ងៃនេះបានឧបត្ថម្ភនូវថវិកាលើកទឹកចិត្តដល់ក្រុមការងារ និងក្រុមគ្រូពេទ្យដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ដើម្បីបម្រើយោធិននិងគ្រួសារយោធិនការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានកោតសរសើរ នឹងថ្លែងអំណរគុណដល់ក្រុមការងារ និងក្រុមគ្រូពេទ្យទាំងអស់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រកបដោយជោគជ័យនិងមានសុវត្ថិភាពល្អ។

ក្រុមការងារ និងក្រុមគ្រូពេទ្យទាំងអស់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្ដេជ្ញាចិត្តបន្តបម្រើការចាក់វ៉ាក់សាំងជូនប្រជាជននៅខេត្តកំពង់ធំនៅពេលខាងមុខក្នុងករណីមានបទបញ្ជាពីថ្នាក់ដឹកនាំនៃកងយុទ្ធពលខេមរភូមិន្ទតាមឋានានុក្រម៕
ដោយ ៖ ប៊ុន រដ្ឋា






-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


