ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ចេញសេចក្តីជូនដំណឹងដល់ម្ចាស់ផ្ទះទឹកចំនួន២៧ផ្ទះ និងបែត្រីចំនួន១១បែ ឱ្យរុះរើជាបន្ទាន់
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានបន្តចុះណែនាំនិងចេញសេចក្ដីជូនដំណឹងឱ្យម្ចាស់ផ្ទះបណ្ដែតទឹកដែលនៅសេសសល់ចំនួន២៧ផ្ទះរុះរើជាបន្ទាន់ ខណៈផ្ទះបណ្ដែតទឹកចំនួន២៥៨ផ្ទះ បានរុះរើរួច១០០% និង១៩ផ្ទះ កំពុងរុះរើ ចំណែកផ្ទះទឹក៣ផ្ទះ បានអូសចេញ សរុបផ្ទះបណ្ដែតទឹកទាំងអស់ចំនួន៣០៨ផ្ទះ។

ចំណែកបែត្រីចំនួន១១បែ ខណៈបែត្រី១១៤បែ រុះរើរួច ១០០% បែត្រី ១២បែ កំពុងរុះរើ ព្រមទាំងបែត្រី ២០បែ បានអូសចេញ ជាមួយសាឡង់បូមខ្សាច់ ១គ្រឿង ដោយសរុបបែត្រីទាំងអស់ចំនួន១៥៧បែ។ នេះជាការបញ្ជាក់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ស្តីពីផ្ទះនិងបែត្រីបណ្តែតទឹក និងបែត្រីក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង៥ល្ងាច រួមមាន :១-សង្កាត់ស្វាយប៉ាក : ផ្ទះទឹកសរុប ១២៦ផ្ទះ និងបែត្រីសរុប៦៩បែ ក្នុងនោះ ផ្ទះទឹក ៩៩ផ្ទះ រុះរើរួច ១០០% ,បែត្រី ៤២បែ រុះរើរួច ១០០% ,បែត្រី ១៦បែ បានអូសចេញ ។២-សង្កាត់ច្រាំងចំរេះទី១ : ផ្ទះទឹកសរុប ២៥ផ្ទះ និងបែត្រីសរុប ១៨បែ ក្នុងនោះ ផ្ទះទឹកចំនួន ២១ផ្ទះ រុះរើរួច ១០០%,ផ្ទះទឹក ០១ផ្ទះ កំពុងរុះរើបាន ៥០% និង ផ្ទះទឹក ៣អូសចេញ ។បែត្រី ១៦បែ រុះរើរួច ១០០% និងបែត្រី ០២បែ កំពុងរុះរើបាន ៥០% ។៣-សង្កាត់ច្រាំងចំរេះទី២ : ផ្ទះទឹកសរុប ៦៧ផ្ទះ ក្នុងនោះ :ផ្ទះទឹក ៥៩ផ្ទះ រុះរើរួច ១០០% ,ផ្ទះទឹក៨ផ្ទះ កំពុងរុះរើបាន ៥០% ។បែត្រីសរុប ៥៣បែ បែត្រី ៣៩បែ រុះរើរួច ១០០% ,បែត្រី ១០បែ កំពុងរុះរើបាន ៣០% និងបែត្រី ៤បែ បានចល័តចេញ ។ទូកស្នាក់នៅ ២ទូក រុះរើរួច ១០០% ។៤-សង្កាត់គីឡូម៉ែត្រលេខ៦ : ផ្ទះទឹកសរុប ២៨ផ្ទះ (ស្នាក់ការជលផល១ទីតាំង) ក្នុងនោះ :ផ្ទះទឹក ១៧ផ្ទះ រុះរើរួច១០០% ផ្ទះទឹក ១០ផ្ទះ កំពុងរុះរើបាន ៧០%។បែត្រីសរុប ១៧បែ រុះរើរួច ១០០% ។៥-សង្កាត់ឫស្សីកែវ : ផ្ទះទឹកសរុប ៥៣ផ្ទះ រុះរើរួច ១០០% និង សាឡង់បូមខ្សាច់ ១គ្រឿង សណ្តោងចេញ។៦-សង្កាត់ទួលសង្កែទី១ : ផ្ទះទឹកសរុប ៩ផ្ទះ រុះរើរួច ១០០% ។

លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានបញ្ជាក់ទៀតថា រដ្ឋបាលខណ្ឌនៅបន្តអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលតម្រូវឱ្យប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ និងអាជីវកម្មបែរចិញ្ចឹមត្រីនៅតាមដងទន្លេសាបឱ្យធ្វើការរុះរើចេញនិងសំណង់មិនរៀបរយទាំងអស់ក្នុងភូមិសាស្ត្រសង្កាត់ទាំង៦ នៃខណ្ឌប្ញស្សីកែវដោយលោកសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់ដល់អាជ្ញាធរវិញ៕
អត្ថបទ ៖ ឌីរៀ




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


