កីឡា
CAMSOC អំពាវនាវដល់អត្តពលិក គ្រូ បង្វឹក សហព័ន្ធកីឡាជាតិ ឲ្យពង្រឹងសមត្ថភាពត្រៀម ស៊ីហ្គេមឆ្នាំ២០២៣
អគ្គលេខាធិការគណៈកម្មាធិការជាតិ បានអំពាវនាវដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក ពិសេសសហព័ន្ធកីឡាជាតិ ឲ្យខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពត្រៀមដណ្ដើមឧត្តមភាព និងជោគជ័យនៅស៊ីហ្គេមឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានអំពាវនាវបែបនេះ ខណៈដែលការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះនោះនៅសល់ពេលមិនជាច្រើននោះ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធពិធីបើកការប្រកួត នៅថ្ងៃទី០៥ ខែឧសភា និងប្រារព្ធពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ បន្ទាប់ពីចប់ព្រឹត្តិការណ៍២ឆ្នាំម្ដងនេះ កម្ពុជានឹងបន្ដធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជនពិការប្រចាំតំបន់ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងចាប់ផ្ដើមពីថ្ងៃ ទី០១ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល។
លោកអគ្គលេខាធិការ វ៉ាត់ ចំរើន បានបន្តថា ផ្ដើមចេញពីពេលវេលា ដែលនៅសល់មិនជាច្រើននេះ កីឡាករ កីឡាការិនី គ្រូ បង្វឹក និងសហព័ន្ធកីឡាជាតិ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គប្បីយកស្មារតីពេល វេលានៅសល់ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ទៅជាឆន្ទៈដ៏មោះមុត ផ្គុំកម្លាំងគ្នា ដើម្បីយើងសម្រេចបានជោគជ័យ បើទោះបីកាលៈទេសៈកូវីដ-១៩ មិនទាន់ថមថយនៅឡើយក៏ដោយ ក៏យើងនៅតែអនុវត្តវិធាន ការទប់ស្កាត់ទាំងអស់គ្នា និងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅស្វែងរកឧត្តមភាព និងជោគជ័យនៅស៊ីហ្គេមឆ្នាំ២០២៣។
កម្ពុជាសល់ពេល៨៩៩ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (SEA Games 2023) បើគិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ រហូត ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ។ លោកអគ្គលេខាធិការ CAMSOC បានចាត់ទុកពេលវេលានេះ គឺជាការក្រើនរំឮកមួយដ៏សំខាន់ដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងសហព័ន្ធកីឡាជាតិ ក្នុងការពង្រឹងសមត្ថភាពត្រៀមដណ្ដើមឧត្តម ភាព និងជោគជ័យជូនជាតិ។
ទន្ទឹមគ្នានេះដែរ ក្នុងនាមអគ្គលេខាធិការដ្ឋានCAMSOC លោកក៏បានថ្លែងអំណរ គុណចំពោះរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ CAMSOC ដែលមានសម្ដេចពិជ័យសេ នា ទៀ បាញ់ ជាប្រធាន ក៏ដូចជាឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន អនុប្រធាន CAMSOC ដែលតែងសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ជំរុញឲ្យអនុវត្តការងាររបស់ស្ថាប័នទទួលបន្ទុករៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដំណើរការប្រកបដោយនិរន្តរភាពពិសេស ក៏មានការគាំទ្រ ពីក្រសួងអប់រំយុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផ ងដែរ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ លោក ហែម គីរី៖ កីឡាករ-កីឡាការិនីហែលទឹក បន្តហ្វឹកហាត់ជាមួយគ្រូ ប្រសើរជាងហាត់តាមផ្ទះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


