អាជីព
គន្លឹះ ៣ សាមញ្ញ ក្នុងនាមជាសហគ្រិនគួរមានជាប់ខ្លួន
ភាពជាសហគ្រិនមួយៗមិនមែនកើតឡើងមកដោយស្រួលឡើយ។ ម្នាក់ៗមុនឈានទៅរកគោលដៅ តែងមានគន្លឹះនិងយុទ្ធសាស្ត្រផ្ទាល់ខ្លួន ដើម្បីទុកដាស់តឿន ក្នុងវិស័យអាជីវកម្មរបស់ពួកគេ។
អ្វីជាអាថ៌កំបាំងនៃភាពជោគជ័យរបស់ពួកគេ៖
១ តុល្យភាពការងារល្អនៃជីវិត

ខ្ញុំចូលចិត្តមានសេរីភាពក្នុងការកំណត់កាលវិភាគផ្ទាល់ខ្លួនរបស់ខ្ញុំ និងនៅជាមួយគ្រួសារខ្ញុំ។ បន្ទាប់ពីកំណើតកូនប្រុសខ្ញុំមិនគ្រប់ខែ ក្រុមគ្រួសារបានក្លាយជាអាទិភាពទី ១ របស់ខ្ញុំ។ ភាពជាសហគ្រិនអនុញ្ញាតឲ្យខ្ញុំបង្កើនជំនាញរបស់ខ្ញុំ និងមានតុល្យភាពការងារល្អក្នុងជីវិត ខណៈពេលដែលខ្ញុំក្លាយជាម្ដាយនិងភរិយាដែលមានវត្តមានជាមួយមនុស្សជាទីស្រឡាញ់។
Amber Anderson ជាស្ថាបនិកនៃ Tote និង Pears។
២ មានសេរីភាព

សេរីភាពក្នុងការឆ្លាក់លើផ្លូវផ្ទាល់ខ្លួន នឹងបង្កើតការអភិវឌ្ឍ ដំណោះស្រាយល្អប្រសើរ រួមជាមួយបញ្ហាលំបាកតាមរបៀបដែលល្អបំផុត ដោយមិនចាំបាច់មានសំពាធក្នុងការប្រើមធ្យោបាយចាស់ដើម្បីធ្វើអ្វីៗដែលខ្លួនមិនពេញឡើយ។
Nancy Ramamurthi នាយកប្រតិបត្តិនិងជាសហស្ថាបនិកនៃក្រុមហ៊ុន Proper។
៣ សមត្ថភាពក្នុងការច្នៃប្រឌិត

ភាពជាសហគ្រិនគឺជាដំណើរការច្នៃប្រឌិតមិនគួរឲ្យជឿ។ ខ្ញុំមិនអាចគូរគំនូរឬសរសេរចម្រៀងឬបង្កើតជាគំនិតថ្មីៗបានទេ បើសិនខ្ញុំគ្មានសមត្ថភាពក្នុងការច្នៃប្រឌិត ។
ការប្រមូលផ្ដុំក្រុមមនុស្សដែលមានគំនិតដូចគ្នា ដើម្បីកសាងអ្វីមួយដែលមានតម្លៃពីភាពទទេ ហើយមើលលទ្ធផល នោះអ្នកពិតជាទទួលបានរង្វាន់ដ៏ល្អមួយមិនខាន។
Joseph Ansanelli នាយកប្រតិបត្តិក្រុមហ៊ុន Gladly។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖ឧបសគ្គធំៗរបស់សហគ្រិនស្ត្រីដែលតែងតែជួបប្រទះពេលប្រឡូកក្នុងវិស័យជំនួញ
ចុចអាន៖ទម្លាប់ចាត់ចែងហិរញ្ញវត្ថុដ៏អស្ចារ្យរបស់សហគ្រិនកំពូលៗក្នុងលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


