Connect with us

កូវីដ-១៩

អ្នកស្លាប់ដោយសារកូវីដនៅអាមេរិក កើនលើស ៦០ម៉ឺននាក់ 

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិក បានកើនលើស៦០០,០០០នាក់ហើយ គិតត្រឹមថ្ងៃអង្គារ (ថ្ងៃពុធនៅកម្ពុជា) ថ្វីបើក្រុមមន្រ្តីបានសាទរចំពោះការវិវត្ត ឆ្ពោះទៅរកភាពធម្មតាឡើងវិញក៏ដោយ។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មានអ្នកស្លាប់ច្រើនជាងគេបំផុត តាមពីក្រោយដោយប្រទេសប្រេស៊ីលនិងឥណ្ឌា។ 

Coronavirus: US adds almost 3,700 deaths but hospitalisations hit 12-day  low — as it happened | Financial Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃ ចំពោះការឆ្លើយតបពេលរោគរាតត្បាតផ្ទុះឡើងដំបូង ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក បានរៀបចំខ្លួន ក្លាយជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេស បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពបំផុត នៅលើពិភពលោក។

យ៉ាងណាក្តី លោកប្រធានាធិបតី Joe Biden បាននិយាយថា “នៅតែមានមនុស្សជាច្រើនទៀត នឹងត្រូវបាត់បង់ជីវិត”។ លោកកត់សម្គាល់ថា ទោះបីជាចំនួនអ្នកស្លាប់ធ្លាក់ចុះជារៀងរាល់ថ្ងៃក៏ដោយ តែការបន្តបាត់បង់អាយុជីវិតគឺជា“ សោកនាដកម្ម”។

US COVID-19 deaths exceed 7,000, passing grim milestone

កាលពី៤ខែមុន ពោលគឺក្នុងខែកុម្ភៈ សហរដ្ឋអាមេរិក បានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ លើស៥០០,០០០នាក់។ 

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃពុធនេះ សហរដ្ឋអាមេរិក បានកត់ត្រាករណីឆ្លងកូវីដសរុប ៣៤,៣៥២,១៨៥ករណី ស្លាប់៦១៥,៧១៧នាក់ និងជាសះស្បើយ២៨,៥៧៨,៧០១នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ News

ចុចអាន៖ អ្នកធ្លាប់ឆ្លងនិងមិនធ្លាប់ឆ្លងកូវីដ បញ្ចេញភាពស៊ាំខុសគ្នា ក្រោយចាក់វ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម