ព័ត៌មានជាតិ
កម្លាំងចម្រុះឈរជើងនៅស្រុកម៉ាឡៃឃាត់ខ្លួន ពលករលួចឆ្លងដែនខុសច្បាប់ ៩នាក់
លោកវរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត សហការជាមួយផ្នែកសឹករងម៉ាឡៃ និងវរសេនាតូចនគរបាលព្រំដែនគោក លេខ៨១៥កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាល ឃុំអូរស្រឡៅ បានចុះល្បាតនៅតាមព្រំដែនខែ្មរថៃ បានប្រទះឃើញពលករខ្មែរ ចំនួន៩ នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់ នៅចំណុចភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ព្រហ្ម សុភា បានប្រាប់ឲ្យដឹងថា ក្រោយពីឃាត់ខ្លួន បានពលករទាំង៩នាក់នោះ ហើយបានណែនាំដល់បងប្អូន កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលនាំ ពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងការខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្ត វិធានការ ៣ កុំ ៣ ការពារ ឲ្យបាន ទាំងអស់គ្នា។ លោកវរសេនីយ៍ឯក ព្រហ្ម សុភា បានប្រាប់ឲ្យដឹងបន្តថា បន្ទាប់មកពលករទាំង៩នាក់នោះ បាន ប្រគល់ទៅឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្រឡៅ ដើម្បីសាកសួរ នឹងបញ្ជូនទៅធ្វើចត្តា ឡីស័ក។

សូមជម្រាបថាកន្លងមក កម្លាំងចម្រុះបានធ្វើការទប់ស្កាត់ ពលករ លួច ឆ្លងដែន និង ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះបានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួន មេខ្យល់ បានមួយចំនួនបញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ មេខ្យល់២នាក់ និងពលករ៩នាក់ ត្រូវឃាត់ខ្លួនក្បែរបន្ទាត់ព្រំដែន ខណៈដែលបម្រុងឆ្លងដែនចូលទឹកដីថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS



