ព័ត៌មានអន្ដរជាតិ
ក្ដៅៗ ចិន ជោគជ័យបង្ហោះយានអវកាស Shenzhou-12
ប្រទេសចិនបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ នូវការបាញ់បង្ហោះយានអវកាស Shenzhou-12 ប្រកបដោយជោគជ័យ ។

យាននេះ ក៏នឹងបញ្ជូនអវកាសយានិកចំនួន ៣ នាក់ទៅស្ថានីយអវកាស Tianhe សម្រាប់បេសកកម្មរយៈពេល ៣ ខែ ។
យានអវកាស Shenzhou-12 ដែលស្ថិតនៅលើគ្រាបរ៉ុកកែត Long March-2F ត្រូវបានបាញ់បង្ហោះចេញពី មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅតំបន់វាលខ្សាច់ Gobi Desert ភាគពាយព្យប្រទេសចិន ។

ទន្ទឹមនោះ យោងតាមទីភ្នាក់ងារអវកាសចិន Manned Agency (CMSA) បានឲ្យដឹងថា វាគឺជាបេសកកម្មដឹកនាវិកទី ៧ របស់ប្រទេសចិន ទៅកាន់ទីអវកាស និងជាលើកដំបូងក្នុងពេលសាងសង់ស្ថានីយ៍អវកាសរបស់ប្រទេសចិន ។ វាក៏ជាលើកទី ១ ដែរក្នុងរយៈពេលជិត ៥ ឆ្នាំ នៃបេសកកម្មដឹកមនុស្សលើកចុងក្រោយរបស់ប្រទេសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ចិន ត្រៀមបាញ់បង្ហោះយានអវកាសដឹកមនុស្សលើកដំបូងទៅទីអវកាស ចាប់តាំងពីឆ្នាំ ២០១៦
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


