KPT+
កុំគិតថាមិនអី! គ្រឿងសម្អាងដែលប្រើរាល់ថ្ងៃនេះ អាចប៉ះពាល់ដល់សុខភាពជាខ្លាំង បើ ផលិតផលនោះគ្មានគុណភាពនិងស្តង់ដារ
ការសិក្សាថ្មីមួយបានរកឃើញថា ផលិតផលគ្រឿងសំអាងប្រហែលពាក់កណ្ដាល ដែលត្រូវបានលក់នៅសហរដ្ឋអាមេរិក អាចមានសារធាតុគីមីពុល។ ឧស្សាហកម្មដែលត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពសុខភាពធ្ងន់ធ្ងរ រួមមាន ជំងឺមហារីក។

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Notre Dame បានធ្វើតេស្តគ្រឿងសំអាងដែលត្រូវបានប្រើជាទូទៅជាង ២៣០ ។ ពួកគេបានរកឃើញថា ៥៦ ភាគរយនៃផលិតផលភ្នែក និង៤៨ ភាគរយនៃផលិតផលបបូរមាត់ រួមទាំងម៉ាស្ការ៉ា ៤៧ ភាគរយមានផ្ទុក fluorine ខ្ពស់។
នោះបង្ហាញថា របស់របរអស់នេះមានផ្ទុកសារធាតុ PFAS, perfluoroalkyl និងសារធាតុ Polyfluoroalkyl។ ជាពិសេសគឺសារធាតុ Per និងសារធាតុ polyfluoroalkyl (PFAS) គឺជាសារធាតុគីមីដែលផលិតដោយមនុស្ស ដែលរួមមាន PFOA, PFOS និង GenX ។ សារធាតុគីមីទាំងនេះអាចធ្វើឲ្យមានជីវគីមីនៅក្នុងខ្លួនបានយូរ និងមានទំនាក់ទំនងជាមួយជំងឺមហារីក ជំងឺក្រពេញទីរ៉ូអ៊ីត ខូចថ្លើម ថយចុះការមានកូន និងការរំខានដល់អ័រម៉ូន។

រដ្ឋបាលចំណីអាហារនិងឱសថ បានចុះផ្សាយក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្របរិស្ថានបច្ចេកវិទ្យានៃការស្រាវជ្រាវបានបង្ហាញថា កម្រិត PFAS ខ្ពស់មួយចំនួនត្រូវបានគេរកឃើញនៅក្នុងម៉ាស្ការ៉ាធន់នឹងទឹក (៨២%) និងក្រែមលាបបបូរមាត់ដែលជាប់បានយូរ (៦២%) ហើយ ៨៨ ភាគរយនៃផលិតផលបានសាកល្បង មិនបានបង្ហាញពីគ្រឿងផ្សំ PFAS នៅលើស្លាករបស់ពួកគេឡើយ។ ការសិក្សាស្រាវជ្រាវជាច្រើនបានភ្ជាប់ PFAS ជាមួយបញ្ហាសុខភាពរួមមាន ជំងឺមហារីក ការកាត់បន្ថយភាពស៊ាំ និងហានិភ័យចំពោះទារក ប៉ះពាល់ដល់ការលូតលាស់និងការអភិវឌ្ឍការបន្តពូជ។

លោក David Andrews អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់សម្រាប់ក្រុមការងារបរិស្ថានបានប្រាប់ CNN ថា ” វាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលឧស្សាហកម្មគ្រឿងសម្អាងភាគច្រើន គឺទាក់ទងនឹងការរីករាលដាលនៃការចម្លងរោគ PFAS គឺសុទ្ធតែមកពីផលិតផលផាត់មុខ ” ។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


