Connect with us

ព័ត៌មានជាតិ

ខេត្ត​បាត់ដំបង បន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន២៣ នាក់ និង​មាន​អ្នកជា​សះស្បើយ៣៤ នាក់

បានផុស

នៅ

​អាជ្ញាធរខេត្ត​បាត់ដំបង នៅ​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ បន្ត​រកឃើញ និង​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន២៣នាក់ ក្នុងនោះ​ជា​ពលករ​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ចំនួន៥នាក់ ពាក់ព័ន្ធ​និង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ ចំនួន១៨នាក់ និង​មាន​ករណី​ជាសះស្បើយ​ចំនួន៣៤ នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បណ្តាញ​ព័ត៌មាន​កម្ពុ​ជាថ្មី ទទួលបាន​នៅ​យប់​ថ្ងៃទី​១៧ ខែ​មិថុនានេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ ២០២១​នេះ ខេត្តបាត់ដំបង មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៥៩១ នាក់ និង​បានជា​សះស្បើយ​ចំនួន ២៩៨ នាក់ ស្លាប់​ចំនួន ៣ នាក់ និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចំនួន ២៩០ នាក់​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម