ព័ត៌មានជាតិ
នាំយកអំណោយសម្ដេចតេជោ ប្រគេនព្រះសង្ឃ និងចែកជូនតាជី យាយជី និងជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងវត្តស្ទឹងមានជ័យ
រដ្ឋបាលរាជធានីភ្នំពេញ បានយកនូវទេយ្យទាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រគេនព្រះសង្ឃ និងចែកជូនតាជី យាយជី បញ្ញវន្ត ក្មេងវត្ត ប្រជាពលរដ្ឋ ចំនួន៣៣៤ អង្គ/ នាក់ ដែលកំពង់ធ្វើចត្តាឡីស័ក នៅវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ។

នាវេលាព្រឹក ថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកទេយ្យទាន មកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋចំនួន៣៣៤ អង្គ/នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះសង្ឃ និងចែកជូនតាជី យាយជី បញ្ញវន្ត ក្មេងវត្ត ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ តាជី យាយជី បញ្ញវន្ត ក្មេងវត្ត ក៏ដូចជា ព្រះសង្ឃ តាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចទាំងទ្វេបានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសតាជី យាយជី បញ្ញវន្ត ក្មេងវត្ត និងព្រះសង្ឃ ដែលកំពង់ធ្វើចត្តាឡីស័ក ។
លោកអភិបាលរងរាជធានីភ្នំពេញ បានជូនពរចំពោះព្រះសង្ឃ បញ្ញវន្ត ក្មេងវត្ត តាជី យាយជី ប្រជាពលរដ្ឋ ដែលធ្វើតេស្តកាលពីម្សិលមិញ ដែលទទួលលទ្ធផលវិជ្ជមានមេរោគកូវីដ-១៩ ឲ្យបានឆាប់ជាសះស្បើយ ។ ក្នុងការធ្វើតេស្តនោះសរុបចំនួន៣៧៣ អង្គ/នាក់ វិជ្ជមានសរុប៣៩អង្គ/នាក់ ។

ជាមួយគ្នានេះ លោកអភិបាលរង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ តាជី យាយជី បញ្ញវន្ត ក្មេងវត្ត និងព្រះសង្ឃ ដែលកំពុងធ្វើចត្តាឡីស័ក សូមបន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវវិធាការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ។
សូមជម្រាបជូនថា ទេយ្យទានដែលប្រគេព្រះសង្ឃ និងចែកជូនតាជី យាយជី បញ្ញវន្ត ក្មេងវត្ត ប្រជាពលរដ្ឋ រួមមាន ៖ អង្ករ២តោនមី៣០កេសតូច ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ទឹកសុទ្ធ៣០កេស ត្រីខ៥កេស ៕
អត្ថបទ ៖ រ៉ាវុទ្ធ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


