ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សង់របងបិទជិត មិនភ័យយានជំនិះឆ្លងកាត់រំខាន អាចរត់ល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង
គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ សម្រេចបាន ៥៥% គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ផ្លូវនេះមានសង់របងបិទជិតសងខាងផ្លូវ ដែលមិនអាចឲ្យយានជំនិះ ឬសត្វគោក្របីឆ្លងកាត់បាន ហើយអាចបើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណពីរម៉ោងទៅដល់ក្រុងព្រះសីហនុ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែង ក្នុងពេលចុះត្រួតពិនិត្យគម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុនៅព្រឹកមិញនេះថា គម្រោងផ្លូវល្បឿនលឿនទី១នេះជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតរបស់កម្ពុជា ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកនៅត្រឹមតែពីរម៉ោងប៉ុណ្ណោះ ជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបន្ថយតម្លៃដឹកជញ្ជូន។
ឯកឧត្តមបានជំរុញពន្លឿនការសាងសង់បញ្ចប់ត្រឹមខែកញ្ញា ឆ្នាំ២០២២ ខណៈតាមកិច្ចព្រមព្រៀង គម្រោងសាងសង់ផ្លូវល្បឿនលឿននេះនឹងប្រើប្រាស់រយៈពេល៤៨ខែ ដូច្នេះត្រូវចប់ក្នុងខែមីនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ គ្រោងបញ្ចប់ឆ្នាំ២០២៣។
គម្រោងផ្លូវនេះប្រើប្រាស់កម្លាំងពលរដ្ឋកម្ពុជាចំនួន ៣ ២៣៩នាក់ ស្មើនឹង៧៨% នៃកម្លាំងពលកម្មសរុប៤ ១៥៣នាក់ (ចិន៩១៤នាក់) ដែលគ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ សហរដ្ឋអាមេរិក។ នៅលើកំណាត់ផ្លូវនេះ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


