ព័ត៌មានជាតិ
កសិករដាំបន្លែក្នុងផ្ទះសំណាញ់អាចរកចំណូលបាន១៨លាន រៀលក្នុង១ឆ្នាំ
កសិករដាំបន្លែក្នុងផ្ទះសំណាញ់ដាំបាន៦ដងនិងចំណេញប្រាក់ជាង១០លានរៀលក្នុង១ឆ្នាំដាំបានច្រើនជាងការដាំនៅតាមទីវាលបើធៀបទៅនឹងទំហំផ្ទៃដីប៉ុនគ្នា។ កសិករក្នុងគម្រោង ASPIRE នៅខេត្តកណ្តាលបានដាំស្ពៃក្រញ៉ាញ់ (បន្លែសុវត្ថិភាព)ក្នុងផ្ទះសំណាញ់ទំហំ ៥០០ ម៉ែត្រក្រឡា គាត់អាចដាំបានចំនួន៦លើកក្នុង១ឆ្នាំ និងទទួលបានប្រាក់ចំណូលចំនួន ១៨ លានរៀលក្នុង១ឆ្នាំ។

បន្ទាប់ពីដកប្រាក់ចំណាយសរុបអស់ចំនួន ៧ ៥០០ ០០០ រៀលក្នុង១ឆ្នាំ (ធាតុចូល ១ ៣៥០ ០០០ រៀល ពលកម្ម ៣ ៧៥០ ០០០ រៀល រំលស់ផ្ទះសំណាញ់ ២ ៤០០ ០០០ រៀល) គាត់អាចទទួលបានប្រាក់ចំណេញជាមធ្យមចំនួន ១០ ៥០០ ០០០ រៀលក្នុង១ឆ្នាំ។
ផ្ទុយទៅវិញ បើប្រៀបធៀបជាមួយការដាំនៅទីវាល ទំហំដីប៉ុនគ្នា គាត់អាចដាំបានតែ ៤លើកក្នុង១ឆ្នាំ ហើយទទួលបានប្រាក់ចំណូលសុទ្ធត្រឹមតែ ៨ ៣៨០ ០០០ រៀលប៉ុណ្ណោះក្នុង១ឆ្នាំ ។

ហេតុដូច្នេះហើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្វះស្វែងរកដៃគូ សហការ គាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីច្បាមយកកាលានុវត្តភាពពង្រឹង និងពង្រីកផលិតកម្មដំណាំបន្លែក្នុងផ្ទះសំណាញ់ទាំងសរីរាង្គ និងសុវត្ថិភាព ដោយធ្វើការអនុវត្តបច្ចេកវិទ្យាទំនើប សមស្រប ការចងក្រងបណ្តុំផលិត ការអនុវត្ត CamGAP ការប្រើប្រាស់ QR Code ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការតភ្ជាប់បណ្តាញទីផ្សារតាម Online ការអនុវត្ត Cold Chain System ការរៀបចំកន្លែលក់ដុំបន្លែក្នុងសហគមន៍ ឬផ្សារណាត់ចុងសប្តាហ៍ និងផ្សារទំនើប។ល។
យន្តការសំខាន់ៗទាំងអស់នេះគឺដើម្បីឈានឆ្ពោះទៅធ្វើការលើកកម្ពស់កសិផល/ផលិតផល ខ្មែរ តាមរយៈការជំរុញផលិតភាពផលិតកម្មដំណាំបន្លែលើផ្ទៃដីដដែល ធានាគុណភាព សុវត្ថិភាព តម្លៃ ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ បរិយាប័ន និន្នាការកើនឡើងនៃការបរិភោគបន្លែផលិតក្នុងស្រុក និងជាពិសេសចូលរួមបង្កើនផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីបរទេស។

យោងតាមការស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ក្រោមកិច្ចសហការជាមួយគម្រោងដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ជាពិសេសកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានធ្វើឲ្យចំនួនផ្ទះសំណាញ់កើនឡើងពី ៥៥៩ ផ្ទះសំណាញ់ ក្នុងឆ្នាំ ២០១៩ ទៅ ៩៥៩ ផ្ទះសំណាញ់ ក្នុងឆ្នាំ ២០២០ ហើយចំនួននេះនឹងមានកើនឡើងជាលំដាប់នៅឆ្នាំបន្តបន្ទាប់៕
សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


