Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Moderna មានប្រសិទ្ធភាពប្រឆាំងកូវីដបំប្លែងខ្លួនច្រើនប្រភេទ ជាពិសេស វីរុសឥណ្ឌា

បានផុស

នៅ

ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បាននិយាយកាលពីថ្ងៃអង្គារថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនជាច្រើន ដែលកំពុងអុកឡុកទូទាំងពិភពលោក រួមទាំងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង mRNA របស់ក្រុមហ៊ុនបានបង្ហាញប្រសិទ្ធភាព ក្នុងការបង្កើតអង់ទីគ័រកម្ចាត់វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” វីរុសបំប្លែងខ្លួននីហ្សេរីយ៉ា “Eta” និងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង “Beta” បន្ទាប់ពីចាក់ ២ ដូស ។

ទន្ទឹមនោះនាយកប្រតិបត្តិលោក Stephane Bancel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យរបស់ខ្លួនកំពុងលើកទឹកចិត្ត និងពង្រឹងជំនឿរបស់ក្រុមហ៊ុន Moderna ថា វ៉ាក់សាំងរបស់ខ្លួនអាចការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួន ដែលរកឃើញថ្មីៗ ។

លោក Bancel បាននិយាយថា “នៅពេលយើងព្យាយាមកម្ចាត់ជំងឺរាតត្បាត វាចាំបាច់ណាស់ដែលយើងត្រូវមានភាពសកម្ម នៅពេលវីរុសវិវត្ត ។ យើងនៅតែប្តេជ្ញាសិក្សា អំពីភាពលេចធ្លោរបស់វីរុសបំប្លែងខ្លួនថ្មីៗ បង្កើតទិន្នន័យ និងចែករំលែកវា នៅពេលវាអាចប្រើបាន” ។

លោកបញ្ជាក់ថា “ការរកឃើញទាំងនេះ បង្ហាញពីសារៈសំខាន់នៃការបន្តចាក់វ៉ាក់សាំង ដល់ប្រជាជនជាមួយនឹងវ៉ាក់សាំងល្អៗប្រកបដោយប្រសិទ្ធភាព” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ដៃ​គូ​អាស៊ាន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ Moderna ស្ទើររួច​អស់​ដល់ដាច់ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម