កូវីដ-១៩
១៥ កន្លែងដែលអ្នកធ្លាប់ចូល ត្រូវប្រុងប្រយ័ត្នមានផ្សារទំនើប និងវត្តព្រះសង្ឃផង
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហាញទីតាំង និងអ្នកជំងឺកូវីដ១៩ទាំង ១៥ ករណី ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។
១. ប្ដីប្រពន្ធ វ័យក្មេង ១គូ បានសម្រេចចិត្តទៅធ្វើតេស្ត និងទទួលបានលទ្ធផល វិជ្ជមាន កូវីដ១៩ បន្ទាប់ពីបានដឹងថា អ្នកលក់នៅ ផ្សារដើមឫស្សី ដែលខ្លួនតែងតែទៅទិញម្ហូប ជារៀងរាល់ថ្ងៃនោះ បានឆ្លង កូវីដ១៩។
២. អ្នកជំងឺកូវីដ១៩ ម្នាក់តែងតែទៅទិញម្ហូប នៅផ្សាររន្ទះបាញ់ សូមពាក់ម៉ាស រក្សាគម្លាត។
៣. អ្នកជំងឺ កូវីដ១៩ ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅហាង LYN សាខា ផ្សារទំនើប AEON 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

៤. អ្នកជំងឺកូវីដ១៩ ចំនួន ២ នាក់បានទៅទិញទំនិញមួយចំនួននៅ ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប Mid Town ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុ។
៥. ហាងលក់សម្ភារៈ ហុង កុង សាខា សាលាបាក់ទូក ដែលមានទីតាំងស្ថិតនៅ សង្កាត់វាលវង់ ខណ្ឌ៧មករា។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖៣០ ដល់ ១០៖០០ អ្នកជំងឺ កូវីដ១៩ មានគ្នា ២នាក់ បានចូលទៅទិញសម្ភារៈមួយចំនួន នៅទីតាំងខាងលើនេះ។

៦. ហាង Jelly Bunny សាខា ផ្សារទំនើប AEON 1 ទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖០០ ដល់ ១៧៖៤០។ អ្នកជំងឺ កូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ។
៧. អ្នកជំងឺកូវីដ១៩ ម្នាក់បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបនៅ ផ្សារកាប់គោ នៅពេលល្ងាច។
៨. ហាង Charles & Keith សាខា ផ្សារទំនើប AEON 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖០០ ដល់ ១៧៖៤០។ អ្នកជំងឺ កូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។
៩. ហាង Pedro សាខា ផ្សារទំនើប AEON 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖០០ ដល់ ១៧៖៤០។ អ្នកជំងឺ #កូវីដ១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។
១០. បុគ្គលិកធ្វើការនៅ ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ (TV5) ខាងផ្នែកកាត់ត សរុបចំនួន ២ នាក់ បានឆ្លងមេរោគ កូវីដ១៩! អ្នកមានដែលមានទំនាក់ទំនងជាមួយ ចាប់ពីថ្ងៃទី ១៨ ដល់ ២៥ មិថុនា។
១១. ព្រះសង្ឃ ជាច្រើនអង្គគង់នៅ វត្តកោះមេត្តាពោធិវង្ស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ បានធ្វើតេស្ដរកឃើញ វិជ្ជមានមេរោគ កូវីដ១៩។
១២. អ្នកជំងឺ កូវីដ១៩មានគ្នា ២នាក់ បានចូលទៅហូបកាហ្វេ Enso Coffee ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៤០សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
១៣. អ្នកជំងឺកូវីដ១៩ ម្នាក់គឺជា បុគ្គលិកធ្វើការខាងផ្នែកប្រមូលលុយ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល (Active People #MicroFinance) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៤ កែង ១១៣ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា។
១៤. ប្រជាពលរដ្ឋ និងព្រះសង្ឃ ជិត ៤០០ នាក់ កំពុងយកសំណាក លើកទី២ នៅវត្តស្ទឹងមានជ័យ។

១៥. អ្នកជំងឺ កូវីដ១៩ ម្នាក់គឺជា បុគ្គលិកធ្វើការខាងផ្នែកគិតលុយ នៅ ភោជនីយដ្ឋាន តារា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រសិនបើលោកអ្នកបានទៅ ឬ មានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


