ជីវិតកម្សាន្ដ
ហេតុអ្វី Billie Eilish ក្លាយជាតារាស្រីមានប្រជាប្រិយភាពក្មេងបំផុត?
Billie Eilish ជាតារាចម្រៀងជំនាន់ថ្មីដែលទទួលបានការគាំទ្រខ្លាំងបំផុតក្នុងពេលដ៏ខ្លី។ “Bad Guy” របស់តារាស្រីវ័យ ១៩ ឆ្នាំរូបនេះ មិនត្រឹមតែជាប់ជាបទពេញនិយមជាងគេក្នុងចំណោមចម្រៀងទាំង ១០០ នៅលើតារាង Billboard ប៉ុណ្ណោះ វាថែមទាំងទទួលបានចំណាត់ថ្នាក់លេខ ១ ផងដែរ។ អាល់ប៊ុមតារាទើបរះបាននាំមុខគេ ជាពិសេសសំបុត្រប្រគំតន្ត្រីរបស់នាងលក់ដាច់គ្មានសល់ មិនថានាងទៅដល់ទីណាក៏ដោយ។

នៅឆ្នាំ ២០២០ Billie Eilish ក្លាយជាម្ចាស់ពានរង្វាន់ Grammy Music Award (GMA) រហូតដល់ទៅ ៤ ឯណោះ។ នាងជាស្ត្រីដំបូងដែលមានវ័យក្មេងជាងគេ និងជាសិល្បករដំបូងបំផុត បន្ទាប់ពីតារាចម្រៀងលោក Christopher Cross ដែលជាម្ចាស់ពាននៅឆ្នាំ ១៩៨១។ ពានរង្វាន់ធំៗទាំង ៤ របស់តារាចម្រៀងអាមេរិកាំងរូបនេះរួមមាន អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ កំណត់ត្រាប្រចាំឆ្នាំ ចម្រៀងប្រចាំឆ្នាំ និងសិល្បករថ្មីឆ្នើម។
ហេតុអ្វីមហាជនងាកមកចាប់អារម្មណ៍ Billie Eilish ?

អាយុក្មេងខ្ចី
កត្តាមួយក្នុងចំណោមកត្តាសំខាន់ៗនៃភាពជោគជ័យ Billie Eilish គឺអាយុរបស់នាង។ ដោយសារមានវ័យត្រឹមតែ ១៨ ឆ្នាំ ដូច្នេះនាងងាយនឹងឆក់បានការស្រឡាញ់ចូលចិត្តជាមួយទស្សនិកជនវ័យក្មេងបំផុត។ ជាពិសេស Billie Eilish បានដកស្រង់បទពិសោធន៍និងការតស៊ូរបស់យុវវ័យ មកដាក់ក្នុងបទចម្រៀងរបស់ខ្លួន។ មូលហេតុនេះហើយ ទើបបទចម្រៀងរបស់នាងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យ។
ស្ទីលប្រចាំខ្លួន

ជាតារាស្រីដែលមានស្ទីលប្រចាំខ្លួន និងប្លែកៗជានិច្ចរាល់លេចមុខលើឆាកតន្ត្រី ព្រមទាំងវីដេអូចម្រៀងនានា។ Billie Eilish និយមស្លៀកពាក់ពណ៌ឆើត និងស្ទីលសក់ពណ៌បៃតង។ របៀបតែងខ្លួនរបស់ម្ចាស់បទ “All the good girl go to hell” រូបនេះ មិនដែលច្រឡំនឹងតារាប្រជាប្រិយដទៃទៀតក្នុងពិភពសិល្បៈឡើយ។ ដោយសារតែនាងមានអ្វីដែលជាខ្លួនឯងច្បាស់បែបនេះ ទើបយុវវ័យគាំទ្រ និងគោរពដល់នាងជាខ្លាំង។
តន្ត្រី-ចម្រៀង

គន្លឹះដ៏ធំមួយទៀតនៃភាពជោគជ័យគឺ ការបង្កើតតន្រ្តី Billie ។ បទចម្រៀងរបស់នាងខុសគ្នាឆ្ងាយពីតារាប៉ុបរាប់ពាន់នាក់ផ្សេងទៀតដូចជា Miley Cyrus ឬ Ariana Grande ។
Billie Eilish ក៏ជាអ្នកនិពន្ធទំនុកច្រៀងដោយខ្លួនឯង និងជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ដែលគេហៅថា អ្នកសិល្បៈពិតប្រាកដ។ ហេតុនេះមិនចម្លែកឡើយដែលនាងដណ្ដើមបានពានផ្ទួនៗក្នុងឆ្នាំតែមួយ។
ភាពឯករាជ្យ

Billie Eilish ធ្លាប់ជាក្មេងដែលរៀននៅផ្ទះច្រើនជាងនៅសាលា។ នាងមិនមានឱកាសប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិច្រើន ដូចក្មេងមួយចំនួនធំនោះទេ។ នេះជាមូលហេតុមួយទៀតដែលនាងមិនខ្វល់ជាមួយគំនិតរិះគន់ជាន់ពន្លិចរបស់អ្នកដទៃ ហើយនាងអាចបង្កើតឯករាជ្យភាព និងស្ទីលផ្ទាល់ខ្លួន ឲ្យទស្សនិកទទួលស្គាល់ ។
ជីវិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

តារាចម្រៀងវ័យក្មេងរូបនេះ ចំណាយពេលសឹងថា ៧ ថ្ងៃក្នុងមួយសប្ដាហ៍ជាមួយអ្នកគាំទ្ររបស់ខ្លួន។ នាងចែករំលែកបញ្ហាជីវិតបែបក្មេងៗ ជជែកលេង ឆ្លើយឆ្លង Comment នាងចាត់ទុកខ្លួនឯងដូចជាមិត្តភក្ដិរបស់ហ្វេនៗ ហេតុនេះទើបនាងអាចរកបានប្រិយមិត្តស្រឡាញ់កាន់តែច្រើនរៀងរាល់ថ្ងៃ។
តែងតែធ្វើជាខ្លួនឯង

ប្រជាប្រិយភាព Billie Eilish ក៏បានមកពីការប្រកាន់ជំហរពិតចំពោះខ្លួនឯងនិងស្ទីលរបស់ខ្លួនផងដែរ។ ស្ទីលខុសពីគេ ដែលអ្នកខ្លះថា ជាស្ទីលបែបឆ្កួតៗរបស់នាងមិនផ្លាស់ទៅណាឡើយ ទោះបីទស្សនិកជនមួយចំនួនមិនពេញចិត្តនិងចង់បានឲ្យនាងប្ដូរក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RIVER BEATS
ចុចអាន៖ រឿងរ៉ាវ ៥ យ៉ាងពីជីវិតដ៏ជូរចត់របស់តារាចម្រៀង Katy Perry
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


