ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតវៀត ណាម៣ចំណុច
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានអនុញ្ញាតឱ្យលោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងជម្រាបលា ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបពិភាក្សានោះថា នៅក្នុងជំនួបនោះ លោក វូ ក្វាង មិញ (Vu Quang Minh) បានជម្រាបសម្ដេចតេជោថា លោកមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មកាទូតនៅព្រះរាជាណាចក្រកម្ពុជាហើយក្នុងរយៈពេល៣ ឆ្នាំ៧ខែកន្លងមកនេះ លោកមើលឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា និងវៀតណាម) មានការរីកចម្រើន និងរឹងមាំ ហើយវិស័យវិនិយោគ និងពាណិជ្ជកម្ម ក៏មានការរីកចម្រើន កើនឡើងផងដែរ។
បើតាមលោក Vu Quang Minh នេះគឺជាជោគជ័យរបស់អ្នកការទូត ហើយលោកបានយកឱកាសនោះ ថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់កម្ពុជា ដែលបានចូលរួមចំណែកសហការ ធ្វើឲ្យបេសកម្មការទូតរបស់លោកទទួលបានជោគជ័យ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានយល់ស្របចំពោះអ្វី ដែលបានលើកឡើងដោយលោកឯកអគ្គរដ្ឋទូតវៀតណាម ហើយសម្តេចបានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីបំពេញបេសកម្មកាទូតនៅប្រទេសកម្ពុជាធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរមានការរីកចម្រើន និងរឹងមាំ។

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោក វូ ក្វាង មិញ (Vu Quang Minh) ដែរថា ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើគឺ ទី១, នាំគ្នាគ្រប់គ្រង ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈវិធានសុខាភិបាល តែធ្វើយ៉ាងណាកុំរារាំងពាណិជ្ជកម្មធម្មតា ទី២, បន្តកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងទី៣, ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចជំរុញ និងធ្វើការរួមគ្នាបាន៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


